មិន​ទាន់​បាន​ពាក់​កណ្ដាល​រដូវកាលផង កំពង់ចាម ត្រូវ​គេ​ស៊ុត​ជាង ១០០គ្រាប់

  • 2019-06-17 03:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់​ខេត្ត​កំពង់ចាម បានចាញ់​ក្រុម​បាល់ទាត់​សូទីឡូអង្គរ ដោយ​លទ្ធផល ០-៦ ក្នុង​សប្ដាហ៍​ទី១១ នៃ​លីគ​កំពូល​កម្ពុជា នៅ​ស្ដាត​ចាស់ កាលពីថ្ងៃអាទិត្យម្សិលមិញ (១៦ មិថុនា)។ នេះ​ជា​បរាជ័យ​លើក​ទី១០ ជាប់ៗគ្នា ​សម្រាប់​ក្រុមចំណូល​ថ្មី ដែល​បាន​ឡើង​មក​លេង​លីគ​កំពូល​ ដោយ​ស្វ័យប្រវត្តិ មិនឆ្លងកាត់ការប្រកួត​ជម្រុះ​អ្វីសោះនោះ។

មិនត្រឹមតែចាញ់ ១០ប្រកួត​ជាប់គ្នា​នោះទេ ក្រុម​នេះ ក៏​ទទួល​រង​ការ​ស៊ុត​បញ្ចូលទី​ពី​គូប្រកួត​ ច្រើនៗ​គ្រាប់​ផងដែរ ពោល​គឺ​ចំនួន ១០២គ្រាប់ ក្នុង១០ប្រកួត​ចុងក្រោយ បើគិត​ជា​មធ្យម គឺ​១ប្រកួត ជាង ១០គ្រាប់។

ក្រុមបាល់ទាត់ខេត្តកំពង់ចាម នាការប្រកួតកន្លងមក (រូបភាព៖ MCL)

គួររំលឹកផងដែរថា កំពង់ចាម បាន​បង្ក​ភាព​ភ្ញាក់ផ្អើល ដោយ​បាន​យកឈ្នះ​អគ្គិសនី​កម្ពុជា ១-០ ពេល​បើក​រដូវកាល ប៉ុន្តែ ១០ប្រកួត​ក្រោយ​មក ក្រុម​នេះ​ចាញ់​ទាំងអស់។ គិត​ទាំង ១គ្រាប់​បើក​រដូវកាលនោះ កំពង់ចាម ស៊ុត​ចូលគេ​តែ ៣គ្រាប់​ប៉ុណ្ណោះ និង​ត្រូវ​គេ​ស៊ុត​វិញ ១០២គ្រាប់ ឈរ​នៅ​បាត​តារាង ក្នុង​ចំណោម​ក្រុមទាំង ១៤ នៅ​លីគ​កំពូលកម្ពុជា។

តារាង​ពិន្ទុ គិត​ត្រឹម​សប្ដាហ៍​ទី ១១៖

វីដេអូការរប្រកួតរវាងកំពង់ចាម និងសូលទីឡូអង្គរ៖

ចុចអាន៖ វិសាខា​ ធ្លាក់ដល់លេខ​៥ ក្រោយ​ចាញ់ ៣ប្រកួត​ជាប់គ្នា

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
;