រដ្ឋសភា​សម្រេច​អនុម័តសេចក្តី​ព្រាងច្បាប់​ស្តីពីការ​គ្រប់គ្រង និង​ផលិតផល​ប្រេងកាត

  • 2019-06-17 03:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋសភា​ជាតិ​នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៩ បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ «ការគ្រប់គ្រង និង​ផលិតផល​ប្រេងកាត» ហើយ ដោយ​សំឡេង​គាំទ្រ១០៨ លើ​ ១០៨​សំឡេង។ សម័យ​ប្រជុំ​រដ្ឋសភា​នេះ ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្តីព្រាងច្បាប់​ស្ដីពីការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ដែលមាន ចំនួន ៩ជំពូក ៧២​មាត្រា ត្រូវបាន​ពិភាក្សា​អនុម័ត ដើម្បីឲ្យ​រាជរដ្ឋាភិបាល​រកក្រុមហ៊ុន​ដៃគូ​ធ្វើ​អាជីវកម្ម​ប្រេងកាត និង​ឧស្ម័ន នៅតំបន់ឈូង​សមុទ្រ​កម្ពុជា និង​តំបន់​បឹង​ទន្លេសាប។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​តាក់តែង​ឡើង​ជាលើកដំបូង​ដោយ​ក្រសួងឧស្សាហកម្មរ៉ែ និង​ថាមពល ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ដោយមាន​ការជួយ​ឧបត្ថម្ភ​ពីអ្នក​ជំនាញ​ការ​នៃច្បាប់​មកពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាលពីឆ្នាំ​១៩៩៦ និងមាន​ការពិនិត្យ​បន្ថែម​ទៀត​ពីអ្នក​ជំនាញការ​ច្បាប់​មកពី​ក្រុមហ៊ុន​ជប៉ុន។

ចាប់តាំងពីឆ្នាំ​២០០៦ អតីត​អាជ្ញាធរ​ប្រេងកាតជាតិ​កម្ពុជា បាន​យក​សេចក្តី​ព្រាង​ច្បាប់នេះ​កែ​សម្រួល​ឡើងវិញ​ដោយ​មានការ​ពិគ្រោះ​យោបល់​ជាមួយអ្នក​ជំនាញ​បច្ចេកទេស និងអ្នក​ជំនាញ​ផ្នែក​ច្បាប់ជាតិ​អន្តរជាតិ​នានា។ ក្រោយពី​អតីត​អាជ្ញាធរប្រេងកាត​ជាតិ​កម្ពុជា​ត្រូវបាន​ធ្វើ​សមាហរណកម្ម ក្រោម​ក្រសួងរ៉ែ​ និង​ថាមពល​នៅឆ្នាំ​២០១៣ សេចក្តី​ព្រាងច្បាប់នេះ​ត្រូវបាន​កែសម្រួល​បន្ថែម​ដោយបញ្ចូល​បរិបទថ្មីៗ​មួយ​ចំនួន​ផ្អែក​លើ​បទពិសោធ​នៃ​បណ្ដា​ប្រទេស​ផ្សេងៗ​ដូចជា​ប្រទេស​ន័រ វេស, អូស្រ្តាលី, ជប៉ុន, ឥណ្ឌូណេស៊ី, ថៃ, វៀតណាម, ទីម័រខាងកើត,ម៉ា ឡេស៊ី និង​ប្រ៊ុយណេ​ជាដើម។

សូម​រំលឹក​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពីការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈ​រដ្ឋមន្ត្រី​កាលពីថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ ២០១៩ ហើយបាន​បញ្ជូន​មកសុំ​ការអនុម័ត​យល់​ព្រមពី​រដ្ឋសភា និងព្រឹទ្ធសភា៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;