សម្តេច ស ខេង៖ ប្រព័ន្ធ​ធនាគារ​នឹង​អន្តរាយ បើ​កម្ពុជា​ជាប់​ឈ្មោះ​លាង​លុយ​កខ្វក់

  • 2019-06-17 06:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1034

ចន្លោះមិនឃើញ

សម្តេច ស ខេង ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ថា ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា នឹង​ខូច​ទាំងអស់ ប្រសិន​បើ​កម្ពុជា ជាប់​ឈ្មោះ​ជា​ប្រទេស​លាង​លុយ​កខ្វក់ ឬ​លុយ​ខ្មៅ។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង អាណត្តិទី៣ នាព្រឹក​ថ្ងៃ​១៧ ខែ​មិថុនា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «បញ្ហា​លុយកខ្វក់​នេះ បើកាលណាគេ​ចាត់ទុកថា​កម្ពុជា ជា​ប្រទេស​លាងលុយ (លុយកខ្វក់ ឬ​លុយខ្មៅ) អាហ្នឹង​អន្តរាយធំ​ណាស់។ ប្រព័ន្ធ​ធនាគារ​យើង​ខូច​អស់ហ្មង។ ធនាគារ​ឯកជន ធនាគារ​រដ្ឋហ្នឹង​គឺគេ​អត់ជឿ​ទុកចិត្ត​បាន។ អ្នកដែល​បាន​ផលប្រយោជន៍​ហ្នឹង ចេះតែ​លួច​ធ្វើអ៊ីចឹង អត់​បាន​ទេ អ៊ីចឹង​ត្រូវ​ទប់ស្កាត់»។

សម្តេច ស ខេង បន្តថា ប្រសិន​បើ​ជនល្មើស​មិនអាច​នាំយក​លុយ​កខ្វក់​ទាំងនោះ​ចូលមក​តាមព្រលានយន្តហោះ​បានទេ គឺ​ពួកគេ​នឹង​អាច​យកចូលមកតាម​ព្រំដែន​គោក ឬតាមវិធី​ផ្សេងៗ​ទៀត៕

អត្ថបទ៖ សំភី

;