កម្លាំង​ជំនាញ​ពី​អគ្គ​ស្នងការ​នគរបាលជាតិ ចុះ​ទៅ​ស្រាវជ្រាវ​ករណី​បង្កៃ​គ្រាប់​ B40 នៅឧត្តរមានជ័យ

  • 2019-06-17 04:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ [ខ្លីៗ] នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះថា កម្លាំងជំនាញអគ្គស្នងការនគរបាលជាតិ បានចុះទៅសហការជាមួយស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីធ្វើការស្រាវជ្រាវចំពោះករណីបង្កៃគ្រាប់បេ ប្រភេទ B40 នៅក្រោយអនុវិទ្យាល័យហ៊ុនសែនរួតចំប៉ី ស្ថិតក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា មាន​ករណីករណីបង្កៃគ្រាប់បេ ប្រភេទ B40 (ផលិតនៅសូវៀត) ចំនួន ៤គ្រាប់ ដែលបានត្រូវបានកប់នៅ ក្រោយអនុវិទ្យាល័យ ហ៊ុនសែន រួតចំប៉ី ស្ថិតក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ។ គ្រាប់បេ ទាំង ៤គ្រាប់នោះ ត្រូវបានកប់នៅចំណុចទីតាំង៣ ក្បែរៗគ្នា (២គ្រាប់ កប់ជាមួយគ្នា និង ១ គ្រាប់នៅទីតាំងមួយ និង ១ គ្រាប់នៅតាំងផ្សេងមួយទៀត)។ របៀបនៃការកប់ គឺដូចគ្នា ដោយ ជីកកប់ ដាក់ចុងគ្រាប់ផ្តេកឡើងលើ យករំសេវចាក់ជុំវិញ និង ដោតធូក ១ សសៃ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា បច្ចុប្បន្ន​សមត្ថកិច្ចបានប្រមូលគ្រាប់ទាំងនោះ មករក្សាទុកនៅស្នងការដ្ឋានឧត្តរមានជ័យ ដើម្បីមន្ត្រីបច្ចេកទេសធ្វើកោសលវិច្ច័យ។ អគ្គស្នងការដ្នាននគរបាលជាតិ បានបញ្ជូនកម្លាំងជំនាញទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីស៊ើបអង្កេតករណីនេះ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;