ស្ថានទូត​អំពាវនាវឱ្យ​ពលរដ្ឋ​ខ្មែរ​នៅជប៉ុន ចៀស​ឱ្យ​ឆ្ងាយ​ពីតំបន់​រញ្ជួយដី ខណៈមនុស្ស ១៥​នាក់ហើយ​បាន​រងរបួស

  • 2019-06-19 02:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូតកម្ពុជាប្រចាំ​ប្រទេស​ជប៉ុន កាលពីយប់មិញបាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ សិស្ស និស្សិត និង​សិក្ខាកាម​ខ្មែរ​ទាំងអស់​ ឋិត​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​មាត់​សមុទ្រ​នៃ​ខេត្ត Yamagata, Niigata និង​ Ishikawa ដែល​រងការព្រមានថា គ្រោះ​រញ្ជួយ​ដី​អាច​បង្ក​ឱ្យ​មាន​រលកយក្សស៊ូណាមិ​នៅតាម​តំបន់​ទាំងនេះ។

យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Kyodo នាព្រឹកនេះ​ឱ្យដឹងថា មនុស្ស​យ៉ាង​ហោចណាស់​ ១៥​នាក់ បាន​រងរបួស​បន្ទាប់ពី​មានរញ្ជួយដី​កម្រិត ៦,៧រ៉ិចទ័រ បាន​វាយប្រហារ​ភាគឦសាន​ប្រទេស​ជប៉ុន កាលពីយប់មិញ។ ក្នុងនោះ ៩នាក់​របួស​ក្នុងខេត្ត Yamagata, ៤នាក់ក្នុងខេត្ត Niigata, ១នាក់​ក្នុងខេត្ត Miyagi និង១នាក់ទៀតនៅក្នុងខេត្ត Ishikawa។

រូបថត៖ Kyodo
ភ្នាក់ងារ​ឧតុនិយម​ជប៉ុន ក៏បាន​ព្រមាន​អំពីការបាក់ដីយ៉ាងធ្ងន់ធ្ងរ និង​ការបាក់រលំ​ផ្ទះសម្បែង​ផងដែរ៕

ប្រភព៖ Kyodo News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;