ប្រេស៊ីល​ ស៊ុត​ចូល ៣ដង តែបានត្រឹម ១ពិន្ទុ ដោយសារ VAR (វីដេអូ)

  • 2019-06-19 02:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមម្ចាស់ផ្ទះ​ប្រេស៊ីល បានត្រឹម​ស្មើ វេណេហ្ស៊ុយអេឡា ០-០ ក្នុងប្រកួត​ទី២ ពូល A នៃ Copa America ២០១៩ ព្រឹកនេះ។ នៅ​ក្នុង​ការប្រកួត​នេះ ប្រេស៊ីល ស៊ុត​ចូល​ដល់ទៅ​ ៣ដង ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ និង VAR មិន​ឲ្យទាំង ៣ដង។

គ្រាប់ដំបូង​នៅតង់ទី១ ដោយ Roberto Firmino ប៉ុន្តែ​អាជ្ញាកណ្ដាល​មិនឲ្យ។ ចូលតង់ទី២ ប្រេស៊ីល​ បំប៉ោង​សំណាញ់ទី​ ២ដងទៀត ប៉ុន្តែ​លើក​នេះ VAR មិន​ឲ្យ​ទាំង២ដង ពោលគឺគ្រាប់បាល់​របស់ Gabriel Jesus មិនឲ្យដោយសារ off-side និង១គ្រាប់ទៀត​ដោយ Philippe Coutinho មិនឲ្យដោយសារ​បាល់​ប៉ះដៃ។

លទ្ធផល​នេះ ធ្វើ​ឲ្យ​ប្រេស៊ីល កើន​ដល់ ៤ពិន្ទុ ខណៈ​វេណេហ្ស៊ុយអេឡា មាន ២ពិន្ទុ។ លទ្ធផល​១គូទៀតក្នុង​ពូល​នេះ គឺ ប៉េរូ ឈ្នះ បូលីវី ៣-១។ ប៉េរូ ក៏មាន ៤ពិន្ទុ​ដូចប្រេស៊ីល​ដែរ រីឯ​បូលីវី ០ពិន្ទុ៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;