វីដេអូ​ស្តែងៗ បង្ហាញពីការ​បាក់​ស្ពាន​នៅ​ចិន ធ្វើឱ្យ​ឡាន​២គ្រឿង​ធ្លាក់​ចូលទឹក

  • 2019-06-19 03:27:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្នែកមួយ​នៃ​ស្ពាន​ឆ្លងទន្លេ ក្នុង​ក្រុង Heyuan ខេត្ត​ Guangdong ប្រទេស​ចិន ត្រូវបាន​បាក់​បណ្តាល​ឱ្យ​រថយន្ត​២គ្រឿង​ធ្លាក់ចូលទឹក និង​បាត់ខ្លួន​មនុស្ស២នាក់​ផងដែរ។

ប៉ូលិស​ក្រុង Heyuan បាន​ឱ្យដឹងថា ផ្នែក​នៃ​ស្ពាន​ដែល​មាន​ប្រវែង​ជិត ១២០ម៉ែត្រ​នេះ ត្រូវបាន​បាក់រលំ​កាលពី​ព្រឹក​ថ្ងៃសុក្រ​សប្តាហ៍​មុន។

ទោះ​ជា​យ៉ាងណា មូលហេតុ​ដែល​បណ្តាល​ឱ្យ​បាក់​កំណាត់​ស្ពាន​នេះ កំពុង​ស្ថិតក្រោម​ការស៊ើប​អង្កេត​នៅឡើយ។ ប៉ុន្តែ​គេសង្ស័យ​ថា អាច​បណ្តាល​មកពី​កត្តា​ទឹកហូរ​ខ្លាំង ខណៈ​ដែល​តំបន់នេះ បាន​ទទួល​រងភ្លៀង​ធ្លាក់ខ្លាំង និង​ទឹកជំនន់៕

សូម​ទស្សនាវីដេអូ៖

ប្រភព៖ Independent ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;