អ្នកប្រដាល់ថៃ Petchmorakot៖ ខ្ញុំត្រៀមរួចរាល់ ដើម្បីយកឈ្នះ Petrosyan

  • 2019-06-19 04:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់ថៃ​ Petchmorakot Petchyindee Academy នឹង​ត្រូវ​ប៉ះ​កំពូល​កីឡាករ​ប្រដាល់ Kickboxing អ៊ីតាលី Giorgio Petrosyan ជាថ្មី ក្នុង​វគ្គ​៨នាក់​ចុងក្រោយ នៃ​កម្មវិធីដណ្ដើម​ប្រាក់​១លាន​ដុល្លារ ONE Featherweight Kickboxing World Grand Prix ក្រោយលទ្ធផល​ជួបគ្នាលើកមុន ត្រូវ​ចាត់ទុកជា​មោឃៈ។ ជំនួប​កាត់សេចក្ដី​នេះ នឹងធ្វើឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: MASTERS OF DESTINY ថ្ងៃទី១២ ខែកក្កដា នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅក្នុងកម្មវិធី Media Open Workout នៅ​ថៃ កាលពីថ្ងៃទី១៨ ខែមិថុនា​ម្សិលមិញនេះ Petchmorakot បាន​អះអាងថា ខ្លួន​បាន​ត្រៀម​រួចរាល់ហើយ ដើម្បីយកឈ្នះ Petrosyan។

"Giorgio Petrosyan ប្រៀបដូចជា​វីរបុរស​ប្រដាល់​មួយរូប នេះជា​កិត្តិយស​ណាស់​ដែលខ្ញុំ​អាច​ប្រកួត​ជាមួយគាត់។ ការប្រកួត​លើក​ទី១​របស់​យើង​ទាំង២ គឺ​ជា​ការប្រកួត​ដ៏​តានតឹង​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​បាន​រៀន​សូត្រ​ជាច្រើនពីប្រកួត​នោះ ហើយ​ខ្ញុំ​នឹង​ប្រកួត​ឲ្យ​បានល្អ​ជាងប្រកួត​នោះ។ ទាំង​បេះដូង និង​រាងកាយ​របស់​ខ្ញុំ គឺរួចរាល់​សម្រាប់​ការប្រកួត​នេះហើយ។ ខ្ញុំ​សូមអរគុណ​អ្នកគាំទ្រថៃ​ទាំងអស់ ដែលបានផ្ដល់​កម្លាំងចិត្ត និងថាមពល​ដល់ខ្ញុំ។ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព ដើម្បី​នាំយក​ជ័យជម្នះ​ជូនជាតិ"។

Petchmorakot បង្ហាញ​បច្ចេកទេស​ នៅ​មុខ​អ្នកកាសែត​ថៃ

អ្នកប្រដាល់​មកពីក្លឹប Petchyindee រូបនេះ បាន​បន្ថែមថា៖ "លើកនេះ ខ្ញុំ​បាន​ត្រៀម​ល្អ​ជាង​មុន ជា​ពិសេស​គឺ​ក្បួនច្បាប់​កីឡា​ប្រដាល់ Kickboxing។ Giorgio មានបទពិសោធន៍​ Kickoxing ជ្រើន​ជាង​ខ្ញុំ ហើយគាត់​គឺជា​កីឡាករ​ល្បី​មួយរូប។ ជួបគ្នាលើកមុន ខ្ញុំបានដឹង​ថា​គាត់​ពិត​ជា​ខ្លាំង។ ប៉ុន្តែ​កម្លាំង​ចិត្ត​ដែល​បាន​ពី​បងប្អូនថៃ ខ្ញុំ​នឹង​យកជ័យជម្នះ​ឲ្យ​បាន​"។

សូមបញ្ជាក់ថា អ្នកឈ្នះរវាង​កីឡាករ​ទាំង ២ នឹង​ត្រូវ​ជួប​កីឡាករ​ថៃ Jo Nattawut នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Petchmorakot និង Petrosyan ពេលប៉ះគ្នាលើកមុន

គូប្រកួត​ទាំងអស់ ក្នុងព្រឹត្តិការណ៍ ONE: MASTERS OF DESTINY មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;