វេបសាយ​រដ្ឋាភិបាល​ណូវែល​ហ្សេឡង់ បង្ហោះ​ផែនទី​អ៊ីស្រាអែល តែ​ដាក់​ឈ្មោះ ប៉ាឡេស្ទីន

  • 2019-06-19 06:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វេបសាយ​របស់​រដ្ឋាភិបាល​ណូវែហ្សេឡង់ «Immigration New Zealand» បាន​បង្ហោះ​នូវ​រូបផែនទី​ប្រទេស​អ៊ីស្រាអែល ប៉ុន្តែ​បែរជា​សរសេរថា ប៉ាឡេស្ទីន។ នេះ​បើតាមការ​ចុះផ្សាយរបស់ The Times of Israel កាលពីថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបខាងលើនេះ ត្រូវបាន​បង្ហោះចែកចាយពេញ​បណ្តាញសង្គម នឹងមានការរិះគន់យ៉ាងខ្លាំងនោះ វេបសាយ​នេះ ក៏សម្រេច​ចិត្តលុប​ផែនទីចេញវិញ។

វិទ្យាស្ថាន​អ៊ីស្រាអែលនៃ​ប្រទេសណូវែហ្សេឡង់ បាន​អំពាវនាវឱ្យ​រដ្ឋមន្រ្តី​អន្តោប្រវេសន៍​ប្រទេស​នេះ សុំទោស​ភ្លាមៗ​ចំពោះ​ការបង្ហោះ​រូបនេះ ហើយ​បញ្ជាក់​ថានេះ​មិនបានឆ្លុះ​ពីគោលនយោបាយ​រដ្ឋាភិបាល​ណូវែលហ្សេឡង់​ឡើយ។ វិទ្យា​ស្ថាន​នេះ ក៏បាន​ស្នើឱ្យមាន​ការស៊ើបអង្កេត​ផងដែរ៕

ប្រភព៖ TimeofIsrael ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;