ចម្រៀង ៥បទ មានអ្នក​មើល​ច្រើនជាងគេ លើ YouTube ផលិតកម្ម​ថោន

  • 2019-06-19 08:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​បានដឹង​រួចមកហើយពី​បទចម្រៀង​ដែល​មានអ្នកមើល​ច្រើន​ជាងគេ​នៅ​លើ​ Channel YouTube របស់​ផលិតកម្ម​រស្មីហង្សមាស និង​ផលិតកម្ម​សាន់ដេ។ ថ្ងៃនេះសូម​បង្ហាញ​ពី​បទចម្រៀងដែល​មាន​អ្នក​មើល​ច្រើន​ជាងគេ​របស់​ផលិត​កម្ម​ថោន វិញម្ដង។

Channel​ YouTube "Town Production" ​ជា Channel ផ្លូវការ​របស់​ផលិត​កម្មថោន ដែលមាន​អ្នក Subscriber ជាង ១,២៤លាន​នាក់ គិត​ត្រឹម​ខែមិថុនា ឆ្នាំ២០១៩ នេះ។ គិត​ត្រឹម​រយៈពេល​ដូចគ្នា​នេះ វីដេអូបទចម្រៀង​ទាំង ៥ ដែ​ល​មាន​អ្នក​មើល​ច្រើនដង​ជាង​គេ​របស់​ផលិតកម្ម​នេះ មានដូចខាងក្រោម៖

១. បទ "មាន់ស្រែ" [Official Full MV 2] ច្រៀង​ដោយ​កញ្ញា រ៉ាប៊ី មានអ្នកទស្សនា ជិត ៣៥លាន​ដង

វីដេអូបទចម្រៀង​នេះ ដឹកនាំសម្ដែង​ដោយ​លោក អ៊ិន រិទ្ធីចិត្រ និពន្ធទំនុកច្រៀងដោយ សយ រតនា និពន្ធបទភ្លេងដោយ លាង ស៊ាងលីន និង​សម្រួលបទភ្លេងដោយ Tempo Tris។

២. បទ "អ្នកបម្រើ 007" [Official OST] ច្រៀង​ដោយ​នាយពែកមី និងកញ្ញារ៉ាប៊ី (បទចម្រៀងក្នុងរឿង អ្នកបម្រើ 007) មានអ្នកទស្សនាជិត ២៩លានដង

បទនេះ​និពន្ធទំនុកច្រៀងនាយពែកមី និពន្ធ Melody ដោយ លាង ស៊ាងលីន និពន្ធបទភ្លេង ដោយ ផល វឌ្ឍនៈ ថតដោយ ប៊ុន រតនៈ និង នៅ ចិន្តា។

៣. បទ "មានប្រពន្ធល្អមិនចេះថែ" [Official Full Audio] ច្រៀងដោយលោក ពេជ្រ ថាណា មានអ្នកទស្សនា​ជិត ១៥លាន​ដង

បទនេះនិពន្ធទំនុកច្រៀង ដោយ សយ រតនា សម្រួលបទភ្លេង ដោយ គង់ ពិសិដ្ឋ។

៤. បទ "សង្សារអ្នកមាន​" [Official Full MV] ច្រៀងដោយ​ និរត្តន៍ មានអ្នកទស្សនា​ជិត ១០លាន​ដង

បទនេះដឹកនាំសម្ដែងដោយលោក វ៉ាត លីម៉េង និពន្ធទំនុកច្រៀង ដោយ ងួន សុបិន និងសម្រួលបទភ្លេង ដោយ ដា ភ្លេង។

៥. បទ "ចំប៉ាប៉ោយប៉ែត" [Official MV] ច្រៀងដោយ កែវ វាសនា មានអ្នកទស្សនាជាង ៩លាន​ដង

វីដេអូបទនេះ ដឹកនាំសម្លែង ដោយ អ៊ិន រិទ្ធីចិត្រ។

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;