អបអរសាទរ! Rf3 World ទទួលពានរង្វាន់សហគ្រិនឆ្នើមលើកទី១៧ អាស៊ីប៉ាស៊ីភិច ទាំង ៦ប្រភេទ

  • 2019-06-19 09:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្តងនេះពិតជាអស្ចារ្យ ក្រុមហ៊ុន Rf3 World បានទទួលពានរង្វាន់សហគ្រិនឆ្នើមលើកទី១៧ នៃវេទិកាអាស៊ីប៉ាស៊ីភិចអន្តរជាតិឆ្នាំ២០១៩ ទាំង៦ប្រភេទ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានសមាជិកសហគ្រាស​ទាំង ១៥ប្រទេសចូលរួម។

ក្រុមហ៊ុន Rf3 World ដែលមានផលិតផលគ្រឿងសម្អាង ២ប្រភេទ គឺ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ទទួលការគាំទ្រនិងលក់ដាច់យ៉ាងខ្លាំងនោះ ទទួលបានពានរង្វាន់ជាថ្មីទៀតហើយសម្រាប់វេទិកា 17th ASIA Pacific International 2019 គឺឆ្នាំនេះទទួលម្តងបានពានសហគ្រិនឆ្នើមទាំង៦ប្រភេទ។

The 17th Asia Pasific International Honesty Enterprise Keris Award 2019 ដែលក្រុមហ៊ុន Rf3 World ទទួលបានមានដូចជា៖

  • Honesty Entrepreneur Award

  • Honesty Service Quality Award

  • Honesty Enterprise Award

  • Honesty Brand Award

  • Honesty Product Award

  • Asia Best Achiever of the year Network Growth 2019

លោក Dato Sri Nazeri Bin Omar ប្រធានធំក្រុមហ៊ុន Rf3 World អន្តរជាតិ បានប្រាប់ឱ្យដឹងថា លើកនេះពិតអស្ចារ្យសម្រាប់ក្រុមហ៊ុនរបស់លោកដែលទទួលបានពានរង្វាន់ទាំង៦នេះ និង ការសរសើរពីថ្នាក់ដឹកនាំ វេទិកា 17th ASIA Pacific International 2019 ។ Rf3 World ជាក្រុមហ៊ុនមួយឈានមុខគេក្នុងតំបន់ដែលបានពង្រីកខ្លួន បើកសាខាក្នុងប្រទេសជាច្រើននៃអាស៊ាន ហើយក្នុងនោះមាន កម្ពុជា ជាប្រទេសនាំគេ ដែលចែកចាយ និងផ្គត់ផ្អង់។

លោក Dato Sri Nazeri Bin Omar បានបញ្ជាក់ថា ក្រុមហ៊ុន Rf3 World ក៏ធ្លាប់ទទួលបានពានរង្វាន់ឆ្នើមនេះ កាលពីឆ្នាំ២០១៨ ក្នុងវេទិការនេះរួចម្តងហើយគឺ “Entrepreneur Excellence Award” កាលពីថ្ងៃ ០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ សម្រាប់លើកនេះទទួលម្តងជាប់ពានរង្វាន់ទាំង៦ប្រភេទលើកនេះជាថ្មីម្តងទៀតនេះ ក៏ជាមោទនភាពធំ Rf3 World Cambodia សម្រាប់កម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃ ១៥ ខែមិថុនា ឆ្នាំ២០១៩ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia និងសមាជិកជាច្រើនរូប ត្រូវបានលោក Dato Sri Nazeri Bin Omar អគ្គនាយក Rf3 World អញ្ជើញចូលរួមក្នុងពិធីដ៏ធំប្រចាំឆ្នាំ២០១៩ គឺកម្មវិធី “ពានរង្វាន់សហគ្រិនឆ្នើមនៃអាស៊ីប៉ាភិច” នៅប្រទេសម៉ាឡេស៊ី ជាមួយគ្នា ដែលនេះជាមោទនភាពសម្រាប់កម្ពុជា។

ជាពិសេសនោះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Rf3 Worl Cambodia បានធ្វើដំណើរទស្សនកិច្ច និងចូលរួមអបអរកម្មវិធី “ពានរង្វាន់សហគ្រិនឆ្នើមនៃអាស៊ីប៉ាភិច” នៅប្រទេសម៉ាឡេស៊ី លើកនេះស្ថិតក្រោមអធិបតីភាពគណៈអធិបតីឯកឧត្តម ឈិត គឹមយាត សមាជិកព្រឹទ្ធសភាជាប្រធានកិត្តិយសរបស់ APC ហើយជានាយករងគណៈកម្មាធិការកិច្ចការបរទេស ប្រព័ន្ធព័ត៌មាន និងប្រត្តិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត កែវ ម៉ាលី សមាជិកព្រឹទ្ធសភាផងដែរ៕

អត្ថបទថ្មី
;