ថៃ គ្រោង​ចំណាយ​ជាង ៤០ពាន់លាន​ដុល្លារ សង់​ផ្លូវ​ល្បឿនលឿន​ជិត ២៨០០​គីឡូម៉ែត្រ

  • 2019-06-19 09:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការិយាល័យ​ដឹកជញ្ជូន គោល​នយោបាយ​ចរាចរណ៍ និង​ផែនការ​នៃប្រទេស​ថៃ (OTP) បាន​បញ្ចេញ​គម្រោង​សាង​សង់ផ្លូវល្បឿនលឿន​ចំនួន៧គម្រោង គិតជាទឹកប្រាក់​ប្រមាណ ១,២៧ទ្រីលានបាត (ជាង ៤០ពាន់លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយ​របស់ Bangkok Post នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៩។

រូបថត៖ Bangkok Post
លោក Chayathan Promsorn អនុ​ប្រធាន OTP បាន​ឱ្យដឹង​ថា គម្រោង​នេះគ្របដណ្តប់លើ​ផ្លូវ​ប្រវែងសរុប ២៧៩៦គីឡូម៉ែត្រ។ គម្រោង​នេះ នឹង​ត្រូវបញ្ជូន​ទៅកាន់​ក្រសួង​ដឹកជញ្ជូន​ថៃ ដើម្បី​ធ្វើការ​ពិចារណា និងដាក់ចូលក្នុង​យុទ្ធសាស្រ្ត​ជាតិ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ទាំង៧​មាន​ដូច​ខាង​ក្រោម៖

-ផ្លូវ​ភាគ​ខាងជើង-ភាគ​ឦសាន៖ ផ្លូវនេះ​ត្រូវបាន​បែងចែក​ជា ៣ផ្នែក​រួមមាន៖ ខេត្ត Tak-Phitsanulok, Phitsanulok-Phetchabun និង Phetchabun-Khon Kaen។

-ផ្លូវ​ភាគ​កណ្តាល-ខាងជើង៖ ផ្លូវ​នេះ​ត្រូវ​បាន​បែងចែក​ជា ៣​ផ្នែក​រួមមាន៖  ខេត្ត Nakhon Sawan- Phitsanulok, Phitsanulok- Uttaradit និង​ Uttaradit-Lampang។

-ផ្លូវភាគ​ឦសាន ពាក់ព័ន្ធនឹង​២ផ្នែកគឺ​ខេត្ត Nakhon Ratchasima-Khon Kaen និង​ Khon Kaen-Nong Khai។

-ផ្លូវភាគ​ខាងត្បូង ​ត្រូវ​បែងចែក​ជា ៤ផ្នែក​គឺ៖ ខេត្ត​ Phetchaburi–Chumphon, Chumphon-Surat Thani, Surat Thani-Songkhla និង​ Songkhla-Narathiwat។

-ផ្លូវ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត ពាក់ព័ន្ធ​នឹង២ផ្នែក គឺ​កំពង់ផែ Laem Chabang (ខេត្ត Chon Buri)-Prachin Buri និង​ Prachin Buri-Nakhon Ratchasima។

-គម្រោង​ផ្លូវទី៦ ការ​តភ្ជាប់ពី​ក្រុង Bangkok (បាងកក) ជាមួយ​ខេត្ត​ Sa Kaeo (ស្រះកែវ) និង​

-គម្រោង​ផ្លូវទី៧ គឺខេត្ត Chon Buri-Rayong និង Rayong-Trat៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;