១គ្រាប់​របស់ Messi ជួយ​បន្ត​ដង្ហើម​អាហ្សង់ទីន នៅ​ Copa America

  • 2019-06-20 02:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi បាន​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​បញ្ចូលទី​១គ្រាប់ ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​អាហ្សង់ទីន តាម​ស្មើ​ក្រុមបាល់ទាត់​ប៉ារ៉ាហ្គាយ ១-១ ក្នុង​ប្រកួតទី២ ពូល B នៃ​ពាន​រង្វាន់​ទ្វីបអាមេរិកខាងត្បូង Copa America 2019 នៅ​ទឹកដី​ប្រេស៊ីល នាព្រឹក​ថ្ងៃទី២០ ខែមិថុនានេះ។

នៅក្នុងការប្រកួត​នេះ ប៉ារ៉ាហ្គាយ បាននាំមុខ​មុន នៅនាទី ៣៧ នៃតង់ទី១ ដោយ​កីឡាករ Richard Sanchez។ ចូលតង់ទី២ នាទី ៥៧ អាហ្សង់ទីន បានទទួល​បាល់ពិន័យ ១១ម៉ែត្រ ក្រោយ​អាជ្ញាកណ្ដាល​ពិនិត្យ VAR ឃើញថា​បាល់ប៉ះដៃ​ខ្សែការពារ​ប៉ារ៉ាហ្គាយ ក្នុងប្រអប់​គ្រោះថ្នាក់។ Messi បានស៊ុត​បំប៉ោង​សំណាញ់ទី តាមស្មើ​បាន​សម្រេច។

៦នាទី​បន្ទាប់ ប៉ារ៉ាហ្គាយ បានទទួល​បាល់​ពិន័យ ១១ម៉ែត្រ​ដែរ ប៉ុន្តែ Derlis Gonzalez ស៊ុត​មិន​ចូល។

លទ្ធផល​ស្មើគ្នា​នេះ ធ្វើ​ឲ្យអាហ្សង់ទីន ទទួល​បាន ១ពិន្ទុ ឯ​ប៉ារ៉ាហ្គាយ បាន ២ពិន្ទុ។ លទ្ធផល​១គូទៀត​ក្នុងពូលនេះ គឺ​កូឡុំប៊ី ឈ្នះ កាតា ១-០។ ក្នុងពូលនេះ កូឡុំប៊ី ជាប់ស្វ័យប្រវត្តិហើយ ក្រោយ​រក​បាន ៦ពិន្ទុ​ពេញ ក្នុង២ប្រកួត ខណៈ​ប៉ារ៉ាហ្គាយ អាហ្សង់ទីន និងកាតា ត្រូវកាត់​សេចក្ដី ក្នុងប្រកួត​ចុងក្រោយ។ ប្រកួតចុងក្រោយ គឺប៉ារ៉ាហ្គាយ ប៉ះកូឡុំប៊ី ឯអាហ្សង់ទីន ជួប កាតា៕

ទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;