ក្រុម​ហ៊ុនចិន គ្រោង​ដំឡើង​ខ្សែកាប​អុបទិក​ក្រោម​សមុទ្រ​នៅចន្លោះហុងកុង និង​ខេត្ត​ព្រះសីហនុ

  • 2019-06-20 03:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Huawei គ្រោង​សហការ​ជាមួយក្រុមហ៊ុន China Communications Construction Co. ដំឡើង​ខ្សែកាប​អុបទិក​ក្រោម​សមុទ្រ​ស្ថិតនៅ​ចន្លោះ​ហុងកុង និង​ខេត្ត​ព្រះសីហនុ។ នេះបើតាមការ​បញ្ជាក់​របស់​លោក Mark Wong នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅកម្ពុជា ក្នុង​ជំនួប​ជាមួយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩។

រូបថត៖ ក្រសួង​សាធារណការ និងដឹកជញ្ជូន
លោក Mark Wong បន្ថែម​ថា នៅពេល​ដំឡើង​រួចរាល់ បណ្តាញ​ខ្សែកាប​អុបទិក​ទាំងនេះ នឹង​អាចឱ្យ​កម្ពុជា​តភ្ជាប់​បណ្តាញ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ភាព​ជឿទុក​ចិត្ត​បាន។

គួរ​រំលឹក​ថា ក្នុង​ជំនួប​មួយ​ជាមួយសម្តេច ហ៊ុន សែន នៅក្រុងប៉េកាំង កាលពីខែមករា ឆ្នាំ​២០១៩ លោក Xu Siwei ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែបចិន បាន​បង្ហើប​ពីគម្រោង​សាងសង់​ខ្សែ​កាប​អុបទិក​ក្រោម​​សមុទ្រ ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ហុងកុង​ផងដែរ ដើម្បី​ជំរុញ និង​លើក​កម្ពស់​ប្រព័ន្ធ​អ៊ីនធឺណិត របស់​កម្ពុជា ឲ្យ​កាន់​តែ​មាន​គុណភាព និង​ល្បឿន​លឿន​ជាងមុន៕

អត្ថបទ​ទាក់ទង៖ Huawei គ្រោង​ជួយ​​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ IT របស់​ក្រសួង​សាធារណការ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;