EDC ជូនដំណឹង​ពីការផ្តាច់ភ្លើង ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែមិថុនា

  • 2019-06-20 06:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាមតំបន់​មួយ​ចំនួន​ពីថ្ងៃទី២១ ដល់ ២៣ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល​ ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

១. ថ្ងៃទី២១ មិថុនា៖ សង្កាត់​ក្រាំង​ធ្នង់ គោកឃ្លាង គោករកា កាកាបទី១ កាកាបទី២ ចោមចៅទី២ ចោមចៅទី៣ សំរោងក្រោម ត្រពាំងក្រសាំង កន្ទោក ភ្លើង​ឆេះ​រទេះ កំបូល ច្បារ​អំពៅទី១ និង​ព្រែកប្រា ចាប់ពីម៉ោង ៩ព្រឹក​ដល់ម៉ោង ២រសៀល។

២. ថ្ងៃទី២២ មិថុនា៖ សង្កាត់​ស្ទឹងមានជ័យ​ទី២ បឹងទំពន់​ទី២ ដង្កោ ព្រៃស ស្រុកកៀនស្វាយ និង​ស្រុកលើកដែក ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច។

៣. ថ្ងៃទី​២៣ មិថុនា៖ សង្កាត់​បឹង​កក់ទី២ ចោមចៅទី២ ភ្នំពេញ​ថ្មី គោកឃ្លាង និង​ឃ្មួញ ចាប់ពីម៉ោង ៩ព្រឹក​ដល់ម៉ោង ៤រសៀល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;