អ៊ីស្រាអែល បញ្ចេញ​យន្តហោះ​បំបាំង​កាយ​ជា​លើកដំបូង

  • 2019-06-20 07:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​អាកាស​អ៊ីស្រាអែល បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ F-35I Adir ជាលើក​ដំបូង​ក្នុង​សមយុទ្ធ​យោធា​មួយ​ដែល​ធ្វើឡើងពី​ថ្ងៃទី១៦ ដល់ ១៩ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ AP
សមយុទ្ធ​នេះ ធ្វើឡើង​ដើម្បីបង្កើន​សមត្ថភាព​ប្រតិបត្តិការ​យន្តហោះ​វាយលុក និង​ការពារ ដើម្បី​ឆ្លើយតប​នឹង​ជម្លោះ​ជាមួយ​ក្រុម​ហ៊ីសប៊ូឡា បន្ទាប់ពី​ក្រុម​ឧទ្ទាម​នេះ បាន​លួចឆ្លងកាត់​ច្រកព្រំដែន​អ៊ីស្រាអែល​ កាលពី​ខែធ្នូ​ក​ន្លងទៅ។

ក្រៅពី​យន្តហោះ F-35I Adir ដែល​បង្ហាញ​ក្នុង​សមយុទ្ធនេះ ក៏មាន​យន្តហោះ​​ចម្បាំង​ផ្សេងទៀត​ផងដែរ​ដែលបាន​ចូលរួម ព្រមទាំង​ឧទ្ធម្ភាគចក្រ យន្តហោះ​ដឹកទំនិញ និង​ដ្រូន​ជាដើម៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;