ថ្នាក់​សិក្សាឥតគិតថ្លៃ​ផ្នែក​ថត​រូប​សិល្បៈ​សហសម័យ និង​ឯកសារ

  • 2019-06-20 08:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឱកាស​ដ៏​​កម្រ​​សម្រាប់​សិក្សា​នុសិស្ស​ទាំង​ឡាយ​ដែល​ស្រលាញ់​ចូល​ចិត្ត ​និង​ចង់​បន្ថែម​ចំណេះ​ដឹង​ទាក់​ទង ​និង​ការ​ថត​រូប​ឲ្យ​មាន​ភាព​ស៊ីវិល័យ​ពោរពេញ​ដោយ​សិល្បៈ​នោះ ​ថ្នាក់​សិក្សា​សហសម័យ​ និង​ថ្នាក់សិល្បៈរូបថតសហាសម័យ និងឯក​សារ​ នឹង​បើក​ឲ្យ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ។

ការ​សិក្សា​ដែល​មាន​រយៈ​ពេល​៣ខែ​នេះ ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ គម្រោង​សិល្បៈ​ស-ស ដែល​គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយក្រុម​សិល្បករ​មួយ​ក្រុម​តាំង​ពី​ឆ្នាំ​២០១០ ក្នុង​គោល​បំណង​គាំទ្រ​ដល់​សិល្បករ​វ័យ​ក្មេង​ដើម្បី​អភិវឌ្ឍន៍​ការងារ​ផ្នែក​ថត​រូប​ដែល​ទើប​នឹង​​ចាប់​ផ្ដើម​ ដើម្បី​កសាង​ចំណេះ​ដឹង​សំខាន់ៗ​បន្ថែម​ទៀត។

សិស្ស​ទាំង​ឡាយ​ដែល​បាន​ចូល​រួម​សិក្សា​នឹង​ត្រូវ​ពិភាក្សា​លើ​ប្រ​ធាន​បទ​ផ្សេងៗ​ជាច្រើន​ដូច​ជា ប្រវត្តិសាស្ត្រ​ និង​ទ្រឹស្ដី​រូបថត​សិល្បៈ រៀន​វិភាគ​ស្នា​ដៃ​រូបថត​របស់​អ្នក​ថត​រូប​ល្បី​ឈ្មោះ​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក រួម​ទាំង​ស្នាដៃ​រូប​ថត​របស់​ទីភ្នាក់ងារ​ Magnum photos និង Agency Vu ទាំង​បែប​វិចិត្រ​សិល្បៈ តាម​ផ្លូវ​ចិត្ត អ​រូបិយ និង​មាន​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​វិចិត្រសាល​សិល្បៈ​នានា​នៅ​ភ្នំពេញ។

រូបថតស្នាដៃរបស់សិល្បករ លោក ខ្វៃ សំណាង

ថ្នាក់​សិក្សា​នេះ​បង្រៀន​ដោយ​សិល្បករ​ជនជាតិ​ខ្មែរ​គឺ៖

១. លោក​ខ្វៃ សំណាង ជា​សិល្បករ​ពហុ​ជំនាញ ដោយ​ផ្ដោត​លើ​ទស្សនៈ​ថ្មី​ស្ដី​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ និង​បច្ចុប្បន្ន ស្នាដៃ​របស់​គាត់​ផ្ដោត​ទៅ​លើ បរិបទ​វប្បធម៌​ប្រពៃណី ភូមិសាស្ត្រ ប្រព័ន្ធ​អេកូឡូស៊ី និង​សកលភាវូបនីយកម្ម តាម​រយៈ​ការ​សម្ដែង។

​២. លោក​លីម សុខចាន់លីណា ជា​សិល្បករ​ផ្នែក​រូបថត វីដេអូ ការ​ដំឡើង ការ​សម្ដែង។ ស្នាដៃ​របស់​គាត់​ផ្លោត​ទៅ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ការ​ផ្លាស់​ប្ដូរ​សង្គម នយោបាយ ភូមិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និង បរិស្ថាន​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទាក់ទង​នឹង​ពិភពលោក។

រូបថតស្នាដៃរបស់សិល្បករ លោកលីម សុខចាន់លីណា

លក្ខខណ្ឌ​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន៖

  -ជា​សិស្ស​និស្សិត​កំពុង​សិក្សា ឬ​បាន​បញ្ជាប់​ការ​សិក្សា​សកលវិទ្យាល័យ​វិចិត្រ​សិល្បៈ ឬ​សាកលវិទ្យាល័យ​នានា

  -ជា​អ្នក​ដែល​ចេះ​ដឹង​ពី​មូលដ្ឋានគ្រឹះ ឬ បច្ចេកទេស​ខ្លះ​ៗ​ហើយ​

  -ជា​អ្នក​ដែល​ចង់​សាក​ល្បង និង​បង្កើត​ការងារ​ស្នាដៃ​សិល្បៈ​ច្នៃ​ប្រឌិត​ថ្មី

  -ជា​អ្នក​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់ និង​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​រីស​គុណ​ស្នាដៃ​របស់​ខ្លួន​

  -មាន​ចំណង ចំណូល​ចិត្ត​ផ្នែក​សិល្បៈ​សហសម័យ

​ការ​ដាក់​ពាក្យ​ចូល​រៀន៖

 -ប្រវត្តិរូបសង្ខេប​របស់​អ្នក (CV)

 -ប្រវត្តិ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​មុន​ៗ (រូបថត)

 -អត្ថបទ​មួយ​ទំព័រ​ស្ដីពី​ចំណាប់​អារម្មណ៍​ស្នើ​សុំ​ចូល​រៀន និង​ផែន​ការ​ការ​បង្កើត​ស្នាដៃ​សិល្បៈ​ថ្មី។ 

ចាប់​អារម្មណ៍​អាចចូលទៅកាន់ផេកហ្វេប៊ុក Sa Sa Art Projects ឬ​ដាក់​ពាក្យនៅ​គម្រោង​សិល្បៈ​ស-ស នៅ​ទី​តាំង ផ្ទះ​លេខ ៤៧ ផ្លូវ ៣៥០ កែង​ផ្លូវ​លេខ ៩៥ (ជិត​សារមន្ទីរ​ទួល​ស្លែង) ​ម៉ោង​ធ្វើការ ១០ព្រឹក ដល់​ម៉ោង ៦ល្ងាច ពី​ថ្ងៃ ពុធ-សៅរ៍ ៕ ​​

រូបថតហ្វេសប៊ុក: Sa Sa Art Projects

អត្ថបទ៖ យ៉ន សូវៀត

អត្ថបទថ្មី
;