រដ្ឋបាល​ខណ្ឌ​ចំការមន ប្រកាសផ្លាស់ប្តូរ​ទីតាំងទីស្នាក់ការសាលា​ខណ្ឌ

  • 2019-06-20 09:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខណ្ឌ​ចំការមន នៅថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ជូនដំណឹង​ដល់​សាធារណជន ស្ថាប័ន​រដ្ឋ និង​ឯកជន​ទាំងអស់​ឱ្យបានជ្រាប​ថា បច្ចុប្បន្ន​ភូមិសាស្ត្រ​ខណ្ឌចំការមន ត្រូវបាន​រាជរដ្ឋាភិបាល​ចេញអនុក្រឹត្យ​បំបែក​ជា ០២ ខណ្ឌ គឺ ខណ្ឌ​ចំការមន(មាន​ចំនួន ០៥​សង្កាត់គឺ សង្កាត់​ទន្លេបាសាក់, ទួលទំពូងទី២, ទួលទំពូងទី១, បឹងត្របែក និង​ផ្សារដើមថ្កូវ) និង​ខណ្ឌ​បឹងកេងកង (មាន​ចំនួន ០៧សង្កាត់​គឺ សង្កាត់​បឹងកេងកងទី១, បឹងកេងកងទី២, បឹងកេងកងទី៣, អូឡាំពិក, ទួលស្វាយព្រៃទី១, ទួលស្វាយព្រៃទី២ និង​ទំនប់ទឹក)។ ក្នុងនោះ ទីស្នាក់ការ​សាលាខណ្ឌ​ចំការមន ដែលស្ថិត​នៅ ផ្ទះលេខ ១៦៨ មហាវិថីម៉ៅ​សេទុង ភូមិ ០១ សង្កាត់​បឹងកេងកង​ទី៣ ត្រូវបាន​ប្ដូរទៅជា​ទីស្នាក់ការ​របស់​សាលាខណ្ឌ​បឹងកេងកង​វិញ។

រូបថត៖ Google Maps

ចំណែក​សាលា​ខណ្ឌ​ចំការមន ត្រូវបាន​ផ្លាស់ប្ដូរ​មកទី​ស្នាក់ការថ្មី​ជា​បណ្ដោះអាសន្ន​ដែល​ស្ថិតនៅ អគារ Sales Center (ជាប់ស្ថានីយ​ពន្លត់អគ្គីភ័យ​កោះពេជ្រ) ក្នុងទីក្រុង​កោះពេជ្រ វិថី​កោះពេជ្រ ភូមិ ១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ២០ ខែ​មិថុនា ឆ្នាំ​២០១៩ នេះ​តទៅ៕

រូបថត៖ រដ្ឋបាលខណ្ឌចំការមន

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;