ក្រុមហ៊ុន DKSH Cambodia និងក្រុមហ៊ុនអាហារូបត្ថម្ភ Abbott រៀបចំសន្និសីទស្តីអំពីអាហារូបត្ថម្ភវេជ្ជសាស្ត្រ
- 2019-06-21 06:29:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន DKSH Cambodia និងក្រុមហ៊ុនអាហារូបត្ថម្ភ Abbott រៀបចំសន្និសីទស្តីអំពីអាហារូបត្ថម្ភវេជ្ជសាស្ត្រ
ចន្លោះមិនឃើញ
ក្រុមហ៊ុន DKSH ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ផ្តោតជាចម្បងនៅតំបន់អាស៊ី បានរៀបចំសន្និសីទមួយស្តីអំពី«អាហារូបត្ថម្ភវេជ្ជសាស្ត្រលើកទី៧ ឆ្នាំ២០១៩» កាលពីពេលថ្មីៗនេះ ដោយសហការជាមួយក្រុមហ៊ុនអាហារូបត្ថម្ភ Abbott។
សន្និសិទ្ធនេះត្រូវបានធ្វើឡើង ដើម្បីផ្តល់ចំណេះដឹងថ្មីៗ ទៅលើការរួមចំណែក នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់ការព្យាបាល និងការលើកកម្ពស់ការជាសះស្បើយឆាប់រហ័ស ដល់អ្នកជំនាញផ្នែកសុខភាព ដែលមកពីទូទាំងប្រទេសកម្ពុជា ប្រមាណ ២៥០នាក់។ ប្រធានបទក៏មានដាក់បញ្ចូលនូវម្សៅទឹកដោះគោ Ensure Gold ដែលជារបកគំហើញអាហារូបត្ថម្ភថ្មី ជាមួយ HMB (β-hydroxy-β-methylbutyrate) និង Triple Protein Blend ដែលជួយបង្កើនភាពរឹងមាំសាច់ដុំ និងជួយឲ្យមានសុខភាពល្អសំរាប់មនុស្សពេញវ័យ។ ជាងនេះទៅទៀត វាជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតរបស់អ្នកជំងឺ និងបង្កើនស្ថានភាពអាហារូបត្ថម្ភនៃអ្នកជំងឺ។
លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈួយ ម៉េង បានផ្តល់កិត្តិយស ធ្វើជាគណៈអធិបតីក្នុងកម្មវិធីនេះ ហើយលោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកកម្មវិធីថា “សាច់ដុំពិតជាសំខាន់ណាស់ ហើយមុខងាររបស់វា គឺកាន់តែសំខាន់ក្នុងការជួយដល់សុខមាលភាពរបស់យើង។ ពេលយើងអាយុកាន់តែច្រើន ម៉ាស និងភាពរឹងមាំនៃសាច់ដុំចុះខ្សោយ ហើយការចុះខ្សោយនេះកាន់តែឆាប់រហ័សនៅពេលយើងមានជំងឺ។ កត្តានេះនឹងផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នកជំងឺ និងលទ្ធផលការព្យាបាលរបស់ពួកគេ។ ការផ្តល់អាហារូបត្ថម្ភល្អ ដែលមានផ្ទុកសារជាតិចិញ្ចឹមជួយដល់សាច់ដុំ ពិតជាជួយលើកកម្ពស់សុខមាលភាពរបស់អ្នកជំងឺ ជួយឲ្យឆាប់ជាសះស្បើយ និងកាត់បន្ថយចំណាយក្នុងការព្យាបាល”។
ប្រធានបទបន្ទាប់ផ្តោតទៅលើ "បញ្ហាកង្វះអាហារូបត្ថម្ភ នៃអ្នកជំងឺសម្រាកពេទ្យ" ដែលត្រូវបានបង្ហាញដោយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទូទៅ ជំនាញខាងទឹកនោមផ្អែម ក្រពេញ និងជំងឺមេតាបូលីស ក្នុងនោះលោកបានប្រាប់ឲ្យដឹងថា "អ្នកជំងឺ និងបាត់បង់ម៉ាសរាងកាយក្នុងអំឡុងពេលសម្រាកពេទ្យ ដោយការឆ្លងមេរោគ ឬការបាត់បង់ចំណង់អាហារ។ កត្តាអាហារូបត្ថម្ភនៅក្នុងវិស័យសុខាភិបាលតែងតែត្រូវបានគេមើលរំលង ដោយសារកង្វះចំណេះដឹង និងបទពិសោធន៍"។
បន្ថែមពីនេះ លោក JOSE RODOLFO V. DIMAANO, JR នាយកផ្នែកវេជ្ជសាស្រ្តប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott អន្តរជាតិ ក៏បានចូលរួម និងធ្វើបទបង្ហាញលើប្រធានបទទី២ “HMB - របកគំហើញវិទ្យាសាស្រ្តថ្មីនៃសារជាតិសំខាន់របស់សាច់ដុំ។ ក្នុងនោះលោកបានមានប្រសាសន៍ថា “នៅពេលវ័យកាន់តែចាស់ យើងបាត់បង់សាច់ដុំបន្តិច ម្តងៗ។ នៅចន្លោះអាយុចាប់ពី ៤០ ទៅ ៧០ឆ្នាំ ម៉ាសសាច់ដុំរបស់យើងអាចបាត់បង់រហូតដល់ ៨% រៀងរាល់ ១០ឆ្នាំម្តង លើសពីនេះទៅទៀត ម៉ាសសាច់ដុំនឹងបាត់បង់ទ្វេដងចាប់ពីអាយុ ៧០ឆ្នាំ។ HMB ត្រូវបានដាក់លក់លើកដំបូងនៅ ទសវត្សទី៩០ ដែលមានតែនៅក្នុងអាហារបំប៉នសម្រាប់អ្នកកាយវប្បកម្ម និងហាត់សាច់ដុំតែប៉ុណ្ណោះ។ តែថ្មីៗនេះ HMB និងលំហាត់ប្រាណស្រាលៗ ត្រូវបានប្រើដើម្បីទប់ស្កាត់ការបាត់បង់ម៉ាសសាច់ដុំដោយកត្តាអាយុ”។
លោកបានបន្ថែមទៀតថា “HMB ត្រូវបានបង្កើតឡើងដោយរាងកាយយើង តែវានឹងថយចុះនៅពេលអាយុកាន់តែច្រើន។ យើងក៏អាចទទួលបាន HMB ក្នុងបរិមាណតិចតួចពីអាហារមួយចំនួន ដូចជា ផ្លែប័រ ផ្លែទំពាំងបាយជូរ”។
លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានមានប្រសាសន៍នៅក្នុងបទបង្ហាញថ្មីមួយទៀតនៅលើប្រធានបទ “ការថែបំប៉នសាច់ដុំ ជួយដល់អាយុជីវិតរបស់អ្នកជំងឺ៖ ភស្តុតាងថ្មីពី តួនាទីសំខាន់របស់សារជាតិចិញ្ចឹមរបស់សាច់ដុំ ចំពោះលទ្ធផលនៃការព្យាបាលរបស់អ្នកជំងឺ” ថា “ការដាក់បញ្ចូលសារជាតិ HMB ចូលទៅក្នុងរូបមន្តម្សៅទឹកដោះគោ ពិតជាជួយសាងសង់ម៉ាសសាច់ដុំរបស់អ្នកជំងឺ និងធ្វើឲ្យសាច់ដុំរឹងមាំ។ ការសិក្សាឈ្មោះ NOURISH គឺជាភស្តុតាងយ៉ាងច្បាស់ដែលបង្ហាញពីប្រសិទ្ធភាពនៃ HMB ក្នុងការទ្រទ្រង់ការសាងសង់ម៉ាសសាច់ដុំ និងជួយដល់លទ្ធផលការព្យាបាលរបស់អ្នកជំងឺ។ មានអាហារមួយចំនួយដែលផ្ទុកសារជាតិ HMB ក្នុងបរិមាណដ៏តិចតួចមួយ ដែលបរិមាណនោះមិនគ្រប់គ្រាន់សម្រាប់យើងទេ។ រូបមន្តអាហារូបត្ថម្ភដែលមានផ្ទុក HMB គឺជាប្រភពដ៏ល្អដែលផ្គត់ផ្គង់ HMB ដល់រាងកាយយើង។
Ensure Gold គឹជាអាហារូបត្ថម្ភសម្រាប់មនុស្សពេញវ័យ ដែលត្រូវបានបញ្ជាក់តាមបែបវេជ្ជសាស្ត្រថាជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ ៨ សប្តាហ៍។ Ensure Gold មានផ្ទុកធាតុផ្សំពិសេស HMB ដែលត្រូវបានសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំ និងមានការសិក្សាវេជ្ជសាស្ត្រជាច្រើនបញ្ជាក់ថា ជួយបង្កើនភាពរឹងមាំនៃសាច់ដុំ និងសមត្ថភាពរាងកាយ។ បន្ថែមពី HMB ក៏មានសារធាតុផ្សំពិសេសៗផ្សេងទៀតដូចជា កាបូអ៊ីដ្រាត ជួយផ្តល់ថាមពល កាល់ស្យូម និង វីតាមីន D ជួយធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ ល្បាយប្រេងរុក្ខជាតិ និង អូមេហ្គា 3 ជួយដល់សុខភាពបេះដូង សារធាតុរ៉ែ និង វីតាមីន ២៨ ប្រភេទ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ប្រព័ន្ធការពាររាងកាយ ប៊្រីបាយអូទិក ជួយដល់ប្រព័ន្ធរំលាយអាហារ។ Ensure Gold ភាពរឹងមាំសម្រាប់ពេលវេលាដែលមានតម្លៃក្នុងជីវិត។
សូមបញ្ជាក់ថា DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី ជាក្រុមហ៊ុនដែលជួយ និងបង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្ម ផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និងផ្នែកគ្រឿងចក្រ។ ក្រុមហ៊ុនមានផ្តល់សេវាយ់ាងច្រើនរួមមានធនធាន ព័ត៌មានទីផ្សារលំអិត ផ្នែកលក់ និងផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយ ការដឺកជញ្ជូន ក៏ដូចជាផ្តល់សេវាក្រោយការលក់។ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង ៣៥ ទីផ្សារ និងមានបុគ្គលិកជំនាញចំនួន ៣៣០០០នាក់ មានចំណូលសរុបចំនួន ១១,៣ពាន់លានស្វីសហ្រ្វង់ ក្នុងឆ្នាំ២០១៨។ ជាមួយនឹងកេរ្តិ៍តំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ព័ត៌មានបន្ថែម សូមទាក់ទងតាមលេខទូរសព្ទ +855 23 222 288 ឬ email: chanreasey.chum@dksh.com៕