បច្ចេកវិទ្យា Li-Fi ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​លឿន​ជាង​ Wi-Fi ១០០​ដង

  • 2019-06-21 07:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Li-Fi គឺ​ជា​បច្ចេកវិទ្យា​ដែល​ប្រើ​ប្រាស់​នូវ​ពន្លឺ​ដើម្បី​បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន​លឿន​ដែល​មាន​លក្ខណៈ​ស្រដៀង​ទៅ​និង WiFi ដែរ​ប៉ុន្តែ​លោក​អ្នក​ខ្លះ​ប្រហែល​ពុំ​ដឹង​ទេ​ថា​អ្វី​ទៅ​ដែល​ហៅ​ថា LiFi។

ថ្មីៗ​នេះ​ក្រុមហ៊ុន Signify ដែល​ជា​ក្រុមហ៊ុន​ប្រើ​បច្ចេកវិទ្យា​ពន្លឺ បាន​បញ្ចេញ​ផលិតផល​មួយ​ដែល​ដែល​ LiFi (Light Fidelity) ដែល​ប្រព័ន្ធ​នេះ​ប្រើ​ពន្លឺ​សម្រាប់​ចែក​ចាយ​អ៊ីនធឺណិត ដែល​មាន​ល្បឿន​លឿន សុវត្ថិភាព​ខ្ពស់ និង​អាច​ជឿ​ទុក​ចិត្តបាន។ ល្បឿន​របស់ LiFi អាច​បញ្ចូល​រហូត​ទៅដល់ 150 Megabits per second (Mbps) ជា​ល្បឿន​ដែល​អាច​ធ្វើការ​ចាក់​បញ្ចាំង Live Video មាន​គុណ​ភាព​ច្បាស់ 1080P បាន​ទៅ​ដល់ ៣០ វីដេអូ​ក្នុង​ពេល​តែមួយ។

WiFi ជា​ឧបករណ៍​សម្រាប់​បញ្ចូល​រលក​សញ្ញា​ចែកចាយ​អ៊ីនធឺណិត​ដែល​លោក​អ្នក​បាន​កំពុង​ប្រើប្រាស់​នៅ​ផ្ទះ ឬ​នៅ​តាម​ហាង​កាហ្វេ​ជា​ដើម។ ខុសគ្នា​ទៅ​និង LiFi ប្រើ​ពន្លឺ​សម្រាប់​បញ្ចូល​រលក​សញ្ញា វា​អាច​បញ្ចូល​រលក​សញ្ញា​បាន​យ៉ាង​ល្អ​នៅ​ក្នុង​រូងភ្នំ ឬ​នៅ​ក្រោម​ដី ដែល​យើង​កំពុង​មាន​ផល​វិបាក​ជា​មួយ​បច្ចេកវិទ្យា WiFi។

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

បច្ចេកវិទ្យា​ថ្មី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ធំ​ពីរ​ដែល​ឈរ​លើ​បច្ចេកវិទ្យា​ថ្មី យក​ទៅ​ប្រើ​ប្រាស់​ដំបូង​គេ​គឺ ក្រុមហ៊ុន Globalworth ជា​វិនិយោគិន​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ និង​រ៉ូម៉ានី និង​ក្រុមហ៊ុន Claerhout Communication Campus ជា​ភ្នាក់​ងារ​ទីផ្សារ​នៅ​ប្រទេស​បែលហ្ស៊ិក។ Li-Fi ត្រូវ​បាន​​រក​ឃើញ​ដោយ​លោក ​Harald Hass ​​​សាស្ត្រាចារ្យ​នៃ​​សកលវិទ្យាល័យ​ Edinburg ប្រទេស​ស្កុតឡែន៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;