ម៉ូតូ​អូតូ Honda ម៉ូដែល​ថ្មី​ទើប​ប្រកាស​ចេញ តម្លៃ​ជាង ១ ពាន់ដុល្លារ (វីដេអូ)

  • 2019-06-23 03:06:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ Honda Motor ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ចេញ​​ម៉ូតូ​អូតូ​ម៉ូដែល​ថ្មី Genio មាន​រូបរាង​ប្លែក​បំផុត​ ដែល​រំពឹង​ថា​អាច​ទាក់ទាញ​បេះដូង​យុវវ័យ​សម័យ​ថ្មី​បាន។

ប្រធាន​ក្រុមហ៊ុន​ Honda Motor ឥណ្ឌូណេស៊ី​បាន​និយាយ​ថា​ Genio នេះ​មាន​ចំណុច​ទាក់ទាញ​ធំៗ​ចំនួន​បី។ ទី​មួយ​គឺ​មាន​ការ​ឌីហ្សាញ​បែប​ទាន់​សម័យ ឡូយ​ឆាយ ទីពីរ​មាន​រូបរាង​តូច​ និង​មាន​កម្លាំង​រួម​ទាំង​មុខងារ​ដែល​អតិថិជន​រំពឹង​ចង់​បាន។ លើស​ពី​នេះ​វា​មាន​​តម្លៃ​អាច​ទទួល​យក​បាន​ទៀត​ផង។

Honda Genio មាន​បំពាក់​ម៉ាស៊ីន​ eSP ចំណុះ ១១០ សេសេ ជំនាន់​ថ្មី ដែល​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ និង​បង្កើត​កម្លាំង​បាន​ខ្លាំង។ ​វា​អាច​រត់​បាន​ដល់​ល្បឿន ៩៤ គ.ម/ម៉ ហើយ​ប្រេង​ឥន្ធនៈ​មួយ​លីត្រ​ជិះ​បាន​ចម្ងាយ​ប្រហែល ៥៩,១ គ.ម។

ម៉ូតូ​នេះ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​ឈ្មោះ​ថា​ eSAF ដែល​ Honda ទើប​​យក​មក​ប្រើ​ប្រាស់​​លើក​ដំបូង​លើ​យានយន្ត​កង់​ពីរ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ គ្រោង​ឆ្អឹង​នេះ​​​អាច​រក្សា​លំនឹង​ម៉ូតូ​​បាន​ល្អ​ជាង​មុន​ ហើយ​អាច​ជួយ​សន្សំសំចៃ​ប្រេង​បាន​មួយ​កម្រិត​ទៀត​ផង។

ដាក់​លក់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ូតូ Genio នេះ​មាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​​ប្រភេទ​ CBS ​តម្លៃ​ប្រមាណ ១ ២១៧ ដុល្លារ និង​ប្រភេទ​ CBS-ISS ដែល​មាន​តម្លៃ​​ប្រមាណ ១ ២៥៣ ដុល្លារ ៕​​

ប្រភព៖ Honda News ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;