មេដឹកនាំ​ប្រទេស​ទាំង ១០ នៅ​អាស៊ាន រួមគ្នាដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2034

  • 2019-06-24 02:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 70

ចន្លោះមិនឃើញ

មេដឹកនាំប្រទេស​អាស៊ាន​ទាំង ១០ នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅកាត់​ថាអាស៊ាន បាន​គាំទ្រ​ឲ្យ​មាន​ការ​ដេញថ្លៃ​ រៀបចំ​ការប្រកួត​ FIFA World Cup 2034 នៅ​ក្នុង​តំបន់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋ​មន្រ្ដី​ថៃ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី៣៤ នៅ​បាងកក កាលពីថ្ងៃ​អាទិត្យ។

លោក​ប្រាយុទ្ធ បាននិយាយថា៖ ***"ខ្ញុំសង្ឃឹមថា វា​នឹង​អាច​ទៅរួច។ ខ្ញុំ​សូម​យកឱកាស​នេះ ដើម្បី​អញ្ជើញ​សាធារណជនទាំងអស់ គាំទ្រ​ឲ្យសុបិន​នេះ ក្លាយជាការពិតផង"***។

សូមបញ្ជាក់ថា កន្លងមក ប្រទេស​ក្នុង​តំបន់​អាស៊ាន មិនធ្លាប់​ធ្វើ​ជាម្ចាស់ផ្ទះ​ពាន​រង្វាន់​បាល់ទាត់​ធំជាង​គេ​ក្នុងលោក​នេះទេ។ បើនិយាយពីការ​ចូលរួម​វិញ គឺ​មាន​តែ​ឥណ្ឌូណេស៊ី មួយប៉ុណ្ណោះ ដែល​ធ្លាប់​ឡើង​ទៅលេងជុំចុងក្រោយនៅ FIFA World Cup គឺកាលពីឆ្នាំ ១៩៣៨ (ពេលនោះ ឥណ្ឌូណេស៊ី មានឈ្មោះ Dutch East Indies)៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
;