គម្រោងរោងចក្រកាត់ដេរស្រោមពួក ស្រោមខ្នើយ វាំងនន និងបោះពុម្ពសម្លៀកបំពាក់ ទទួលបានការយល់ព្រមពី CDC
- 2019-06-24 08:13:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងរោងចក្រកាត់ដេរស្រោមពួក ស្រោមខ្នើយ វាំងនន និងបោះពុម្ពសម្លៀកបំពាក់ ទទួលបានការយល់ព្រមពី CDC
ចន្លោះមិនឃើញ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “ALCLAMORE HOMETEXTILE CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរស្រោមពូក ស្រោមខ្នើយ ភួយ កំរាលពូក និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២០៥K ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៨កន្លែង។
២- “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨២១កន្លែង៕