ជប៉ុន បានត្រឹមប៊ិះជាប់ នៅ Copa America

  • 2019-06-25 02:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់ជប៉ុន បានត្រឹមស្មើក្រុមបាល់ទាត់អេក្វាឌ័រ ១-១ ក្នុងប្រកួត​កាត់សេចក្ដីពូល C នៃ​ពាន​រង្វាន់​ Copa America 2019 នៅទឹកដីប្រេស៊ីល នាព្រឹកថ្ងៃទី២៥ ខែមិថុនានេះ។

លទ្ធផលនេះ ធ្វើ​ឲ្យ​ជប៉ុន មាន ២ពិន្ទុ​ក្នុង ៣ប្រកួត ឈរ​លេខ​ ៣ ក្នុង​ពូល ត្រូវ​ប្រៀបធៀបពិន្ទុ​ជាមួយ​ក្រុម​លេខ ៣ ពីរ​ពូល​ផ្សេងទៀត ដើម្បី​រក​ក្រុម ២ ឡើង​ទៅ​វគ្គ​ ៨ក្រុម​ចុងក្រោយ ក្នុងនាម​ជា​ក្រុម​លេខ៣ ល្អបំផុតទាំង២។ ជាលទ្ធផល ជប៉ុន មិនបានជាប់នោះទេ ដោយសារតែក្រុម​ប៉េរូ (លេខ៣ ពូល A) មាន ៤ពិន្ទុ និងក្រុម​ប៉ារ៉ាហ្គាយ (លេខ៣ ពូល B) មាន ២ពិន្ទុដូចជប៉ុនដែរ តែមាន Goals Difference ល្អជាង (ប៉ារ៉ាហ្គាយ -១, ជប៉ុន -៤)។

លទ្ធផល ១គូទៀតក្នុងពូល C ដែរនោះ គឺក្រុមអ៊ុយរុយហ្គាយ ឈ្នះ ស៊ីលី ១-០។ លទ្ធផលនេះ ជួយឲ្យអ៊ុយរុយហ្គាយ ឡើង​លេខ១ ក្នុងពូល ដោយមាន ៧ពិន្ទុ ខណៈ ស៊ីលី មាន ៦ពិន្ទុ ឈរលេខ ២។

សរុបក្រុមទាំង ៨ ដែលត្រូវប៉ះគ្នា​នា​វគ្គ Quarter-Finals រួមមានដូចខាងក្រោម៖

  • ប្រេស៊ីល (លេខ ១ ពូល A) vs ប៉ារ៉ាហ្គាយ (លេខ៣ ល្អបំផុតទី២)

  • វ៉េណេហ្ស៊ុយអេឡា (លេខ២ពូល A) vs អាហ្សង់ទីន (លេខ ២ ពូល B)

  • កូឡុំប៊ី (លេខ ១ ពូល B) vs ស៊ីលី (លេខ ២ ពូល C)

  • អ៊ុយរុយហ្គាយ (លេខ១ ពូល C) vs ប៉េរូ (លេខ ៣ ល្អបំផុតទី ១)

ទស្សនា​វីដេអូហាយឡាយរវាង​អេក្វាឌ័រ និងជប៉ុន ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម
;