ស្ថានភាព​អាកាសធាតុ​នៅកម្ពុជា ពីថ្ងៃទី២៦ ​មិថុនា ដល់ថ្ងៃទី​២ ​កក្កដា

  • 2019-06-26 01:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូនដំណឹង​នៅថ្ងៃនេះ​ថា ជ្រលង​សម្ពាធទាបនៅបន្ត​អូស​បន្លាយ​លើ​កម្ពុជា ខណៈ​ដែល​ខ្យល់មូសុងនីរតី បាន​បង្កើន​ឥទ្ធិពល។ លក្ខណៈបែបនេះ ធ្វើឱ្យ៖

១. ខេត្ត​នៅជាប់​មាត់សមុទ្រ រួមមាន៖ ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ មាន​ភ្លៀងធ្លាក់​រាយប៉ាយក្នុង​បរិមាណ​ពីបង្គួរទៅច្រើន គួបផ្សំ​នឹង​ខ្យល់​បក់បោកខ្លាំង និង​រលក​សមុទ្រខ្ពស់ៗ។

២. ដោយ​សារ​មាន​ឥទ្ធិពល​ហ្វឺន​ធ្វើឱ្យ​បណ្តា​រាជធានី និង​ខេត្ត​មួយចំនួន​ដូចជា៖ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្ត​កំពត ភ្លៀង​អាច​ធ្លាក់​ក្នុងកម្រិត​ពីខ្សោយ​ទៅមធ្យម​តែប៉ុណ្ណោះ។

៣. ចំពោះ​បណ្តាខេត្ត​នៅជាប់ព្រំប្រទល់កម្ពុជា-វៀតណាម និង​នៅភាគពាយព្យខាងជើង និងឦសាន នឹង​អាចមាន​ភ្លៀងក្នុងកម្រិត ពីមធ្យម​ទៅបង្គួរ។ ទន្ទឹមនោះ កន្លែង​ខ្លះ អាចមានភ្លៀងខ្លាំង។

៤. បាតុភូតផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់ នៅតែបន្តកើតមាន។

ជាមួយគ្នានេះ ក្រសួងបាន​អំពាវនាវឱ្យ​ប្រជានេសាទ និង​អ្នកធ្វើដំណើរ​តាមសមុទ្រ បង្កើនការ​ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង​នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;