យោធា​តៃវ៉ាន់​ត្រៀមធ្វើ​សមយុទ្ធ ក្រោយ​នាវាផ្ទុក​យន្តហោះ​ចិន បរ​ឆ្លងកាត់​ច្រក​សមុទ្រតៃវ៉ាន់

  • 2019-06-26 03:13:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវាផ្ទុកយន្តហោះ​ចម្បាំង Liaoning របស់​ប្រទេស​ចិន បាន​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ (សមុទ្រ​បែងចែកចិនដីគោក និងតៃវ៉ាន់) កាលពីថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ឆ្ពោះ​ទៅកាន់​កំពង់ផែ Qingdao ភាគខាងកើត​ប្រទេសចិន។ នេះបើ​តាមការចុះផ្សាយ​របស់ South China Morning Post ដែល​ដកស្រង់​ចេញពី​វេបសាយ​របស់​ក្រសួង​ការពារជាតិ​តៃវ៉ាន់។

នាវា Liaoning ក្នុងពេលធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង នាពេលកន្លងមក (រូបថត៖ Reuters)
ក្រសួង​ការពារជាតិ​តៃវ៉ាន់ បាន​សរសេរ​ថា យោធា​តៃវ៉ាន់​ អាច​ធ្វើសមយុទ្ធដើម្បី​ត្រៀម​ដោះស្រាយ​ជាមួយ​ស្ថានភាព​បន្ទាន់​ណាមួយ ក្នុង​ការ​ធានា​សន្តិសុខ​ជាតិ និង​ស្ថិរភាព​តំបន់។

កាលពីដើម​ខែមិថុនា​នេះ នាវាចិននេះ ក៏បាន​បរឆ្លងកាត់​ច្រកសមុទ្រ Miyako របស់​ជប៉ុន​ផងដែរ មុនចូលដែនអធិបតេយ្យកោះខ្វាម និង​ហ្វីលីពីន និង​មុនពេល​ឆ្លងកាត់​ចូល​សមុទ្រ​ចិន​ខាងត្បូង។

ក្នុងពេល​ថ្មីៗ​នេះ ទ័ពជើងទឹក​អាមេរិក​បាន​បង្កើន​សកម្មភាព​របស់ខ្លួន​នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយ​ធ្វើដំណើរ​ឆ្លងកាត់ដែនទឹកយុទ្ធសាស្រ្តនេះ ដើម្បីបង្ហាញ​ពីការ​តាំងចិត្ត​នូវ​សេរីភាព​នាវាចរណ៍​ក្នុង​តំបន់ ខណៈ​ដែល​ចិន និង​អាមេរិក កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម និង​បង្ហាញពី​ការគាំទ្ររបស់​ខ្លួន​ចំពោះ​តៃវ៉ាន់​ផងដែរ៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;