Camila Cabello ចែកផ្លូវជាមួយមិត្តប្រុស ក្រោយបញ្ចេញវីដេអូសិចស៊ីជាមួយ Shawn Mendes

  • 2019-06-26 04:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​បញ្ចេញ​វីដេអូ​ចម្រៀង​​ដ៏​សិចស៊ី​ជា​មួយ​មិត្ត​ចាស់ Shawn Mendes បាន​ប៉ុន្មាន​ថ្ងៃ មាន​ដំណឹង​ចេញ​ពី​សារព័ត៌មាន The Sun ថា​ Camila Cabello បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​មិត្ត​ប្រុស​របស់​ខ្លួន។

ដំណឹង​នេះ​ត្រូវ​បាន​បញ្ជាក់​បន្ថែម​ទៀត​ដោយ​សារព័ត៌មាន PEOPLE បន្ទាប់​ពី​គូ​ស្នេហ៍​នេះ​បាន​ចាប់​ផ្ដើម​បង្កាត់​ភ្លើង​ស្នេហ៍​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៨​ ក្រោយ​ពី​ជួប​គ្នា​ក្នុង​កម្មវិធី Today។ Camila វ័យ ២២ ឆ្នាំ និង​មិត្ត​ប្រុស​ Matthew Hussey វ័យ ៣២ ឆ្នាំ បាន​​បញ្ជាក់​ផ្លូវ​ការ​អំពី​ទំនាក់ទំនង​របស់​ខ្លួន​ នៅ​លើ​កម្រាល​ព្រំ​​ក្រហម​ ក្នុង​កម្មវិធី Vanity Fair ក្រោយ​ទាក់ទង​គ្នា​បាន​មួយ​ឆ្នាំ ពោល​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៩។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង គឺ​ពេល​វេលា​នៃ​ការ​ចែក​ផ្លូវ​របស់​គូ​ស្នេហ៍​នេះ។ ​មុន​ប៉ុន្មាន​ថ្ងៃ​នៃ​ដំណឹង​បែក​គ្នា​នេះ​លេច​ចេញ​ឡើង Camila និង Shawn បាន​សម្ដែង​ជា​គូ​ស្នេហ៍​ក្នុង​បទ​ចម្រៀង​ថ្មី​ចំណង​ជើង​ថា "Senorita” ដែល​មាន​ឈុត​រោលរាល​ច្រើន។ សារព័ត៌មាន​បាន​សុំ​ការ​ស្រាយ​បំភ្លឺ​ពី Camila ប៉ុន្តែ​​មិន​ទាន់​មាន​ការ​​ឆ្លើយ​តប​នៅ​ឡើយ​ទេ៕

ចុចអាន ៖ តារា​​រ៉េប​ ៥ រូប មាន​ជាង​គេ​ក្នុង​លោក​ ​​​​​

ប្រភព៖ hollywoodreporter ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;