គម្រោង​សាងសង់​ផ្លូវ ខេត្តកំពង់ឆ្នាំង-កំពង់ធំ ខេត្ត​សៀមរាប-បាត់ដំបង និង​ផ្លូវដែក​ភ្នំពេញ-បាវិត នឹង​ត្រូវដាក់​បញ្ចូល​ក្នុង​ផែនការ​មេ​ថ្នាក់​ជាតិ

  • 2019-06-26 07:52:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើឱ្យ​ដាក់​បញ្ចូល​ក្នុង​ផែនការ​មេថ្នាក់​ជាតិ​នូវ​គម្រោង​ផ្លូវ​សាងសង់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅខេត្ត​កំពង់ធំ ដែល​ទទួល​បាន​ការ​ឯកភាព​ពី​សម្តេច​នាយករដ្ឋមន្ត្រី​រួចហើយ, គម្រោង​សិក្សា​សាងសង់ផ្លូវ​ប៉ូល​សេដ្ឋកិច្ច​រវាង​ខេត្តសៀមរាប និង​បាត់ដំបង ដែលមាន​ផលប្រយោជន៍​ច្រើន, គម្រោង​សាងសង់​ផ្លូវដែក ពី​ភ្នំពេញ​ទៅ​បាវិត និង​ផែនការ​មេ​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ។ ការ​លើកឡើង​នេះ ក្នុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​រាជការ​ក្រសួង និង​មន្ត្រី​អង្គភាព​ក្រោម​ឱវាទ នា​ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៩។

កិច្ចប្រជុំ​នេះ​ផ្តោតជា​សំខាន់​លើការ​ប្រមូលធាតុ​ចូលពី​បណ្តា​អង្គភាព​ពាក់ព័ន្ធ​នានា​ដាក់ចូល​ទៅក្នុង​ផែនការ​មេថ្នាក់ជាតិ​ស្តីពី​ការ​ដឹក​ជញ្ជូន​ភស្តុភារ​កម្ម ការពិនិត្យ​ឡើងវិញ​វិធានការ និង​នីតិវិធី​សាងសង់​ផ្លូវឱ្យ​បាន​រឹងមាំ។

លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ និង​ក្រុម​ការងារ​បច្ចេកទេស​សាងសង់​ផ្លូវ​ពិនិត្យ​ឡើងវិញ​នូវ​វិធានការ និង​នីតិវិធី​សាងសង់​ឱ្យបាន​ម៉ត់ចត់ ជាពិសេស​ផ្លូវជាតិ​លេខ៧ និង​ផ្លូវជាតិ​លេខ៣ និង​គម្រោង​សាងសង់​ផ្លូវកំពុង​អនុវត្ត​នានា ធ្វើយ៉ាងណា​ឱ្យគុណភាព​ផ្លូវមាន​ភាពរឹងមាំ ប្រើប្រាស់​ជាប់​បានយូរ​ស្របតាម​ស្តង់ដា​ដែលអាច​ទទួលយក​បាន។

អត្ថបទទាក់ទង

-សម្តេច ហ៊ុន សែន ប្រកាស​សាងសង់​ផ្លូវ និង​ស្ពាន ភ្ជាប់ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​កំពង់ធំ

-ក្រសួង​សាធារណការ ឯកភាព​លើ​គម្រោង​ផ្លូវដែក​ល្បឿនលឿន ភ្នំពេញ-បាវិត

-ចិន​សន្យា​បន្ត​សាងសង់​កំណាត់ផ្លូវ​ជាតិ​លេខ​៧ ជិត ១០០​គីឡូម៉ែត្រ​បន្ថែម​ទៀត ដល់​ព្រំដែន​ឡាវ

ឆ្លៀតក្នុង​ឱកាសនោះ​ផងដែរ លោក​បានជំរុញឱ្យ​មន្ត្រីក្រសួង​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដោនឡូត​កម្មវិធី​ថែទាំផ្លូវ ROAD CARE Mobile App ដើម្បី​ប្រើប្រាស់​ក្នុងការ​រាយការណ៍​ផ្លូវជង្ហុក​សំបុក​មាន់ និង​ផ្លូវខូច និងបាន​ណែនាំឱ្យប្រធានមន្ទីរ​ទាំង២៥​រាជធានី-ខេត្ត​ទាំងអស់ ប្រកបដោយ​ទំនួលខុសត្រូវ​ចំពោះ​បណ្តាញ​ផ្លូវ​ថ្នល់ដែល​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ មិនថាផ្លូវនោះ​ជាផ្លូវរបស់​ក្រុមហ៊ុន ឬស្ថាប័ន​ណាជាអ្នក​សាងសង់​ទេ។

ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​ជំរុញ​ឱ្យក្រុមការងារ​ត្រួតពិនិត្យ​រឹត​បន្តឹង​ការអនុវត្តច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅ​គោលដៅ​ដើមទី​ក្នុង​កំពង់ផែ​ស្វយ័តភ្នំពេញ និងកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ចាត់វិធានការ​តឹងរឹង និង​ពិនិត្យ​លទ្ធភាព​ឈានទៅរក​ការបិទ​អាជីវកម្ម​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ធុនធ្ងន់​ទាំងឡាយណា​ដែលចេញចូល​កំពង់ផែ​ស្វយ័ត​ទាំងនេះ មិន​អនុវត្ត​តាម​ការណែនាំ កែច្នៃ​យានយន្ត​ខុសលក្ខណៈ​បច្ចេកទេស ធ្វើឱ្យ​ខូចខាត​ផ្លូវ ដើម្បី​ទុកជា​ការព្រមាន ដែលទាំងនេះ​ជាអ្វីដែល​ត្រូវសម្រេច​ឱ្យ​បាន​តាមច្បាប់​កំណត់៕

អត្ថបទ និងរូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទពេញនិយម
;