EDC ជូន​ដំណឹង​ពីការ​ផ្តាច់ភ្លើង ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា

  • 2019-06-26 09:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនីកម្ពុជា នឹង​ផ្អាកការផ្គត់ផ្គង់ភ្លើង​នៅតាម​តំបន់​មួយចំនួនពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​អនុវត្តការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លងខ្សែបណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីកផ្លូវ។

១. ថ្ងៃទី​២៧មិថុនា៖ សង្កាត់​ស្រះចក ទួលសង្កែ​ទី២ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះ​ទី២ ភ្នំពេញ​ថ្មី គោកឃ្លាង ឃ្មួញ ចោមចៅទី២ ចោមចៅទី៣ សំរោងក្រោម ត្រពាំង​ក្រសាំង កំបូល កន្ទោក និង​តំបន់មួយចំនួនក្នុងស្រុកកៀនស្វាយ និង​ស្រុក​លើកដែក ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល។

២. ថ្ងៃទី​២៨មិថុនា៖ សង្កាត់​បឹងកក់​ទី២ ទួលសង្កែទី១ ទួលសង្កែ​ទី២ ឫស្សីកែវ កាកាបទី១ កាកាបទី២ ចោមចៅទី២ ចោមចៅទី៣ សំរោងក្រោម និង​ត្រពាំង​ក្រសាំង ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៣. ថ្ងៃទី​២៩មិថុនា៖ ស្រុកស្អាង សង្កាត់​បឹងកក់ទី២ ភ្នំពេញថ្មី បឹងទំពន់​ទី១ បឹង​ទំពន់ទី២ តាខ្មៅ កោះដាច់ បាក់ខែ ស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល ស្រុក​មុខកំពូល និង​ស្រុក​ពារាំង ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

៤. ថ្ងៃទី​៣០មិថុនា៖ សង្កាត់​កាកាបទី១ កាកាបទី២ ចោមចៅទី៣ និង​សំរោងក្រោម ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ២រសៀល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;