Salah ជួយឱ្យ​អេហ្ស៊ីប ឡើងទៅវគ្គ ១៦ក្រុម Africa Cup ដោយស្វ័យប្រវត្តិ (មានវីដេអូ)

  • 2019-06-27 02:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អេហ្ស៊ីប បាន​យកឈ្នះ​ក្រុម​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ ដោយ​លទ្ធផល ២-០ ក្នុង​ពានរង្វាន់ Africa Cup of Naitons 2019ពូលA ជើងទី២។ ២គ្រាប់​នេះ ​ធ្វើបាន​ដោយ Ahmed El Mohamady នាទី២៥ និង Mohamed Salah នាទី៤៣។

រូបថត៖ AFP
​លទ្ធផល​នេះ បាន​ធ្វើឱ្យ​ក្រុម​អេហ្ស៊ីប បាន​ឡើង​ទៅវគ្គ ១៦ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​នេះ ដោយ​ស្វ័យ​ប្រវត្តិ ពោលគឺ​អេហ្ស៊ីប​ស្ថិតនៅ​លេខ១ មាន ៦​ពិន្ទុ ខណៈ​ការប្រកួត​ក្នុងពូល​សល់១​ប្រកួត​ទៀតប៉ុណ្ណោះ។ ក្រៅពី​នេះ អ៊ុយហ្គាន់ដា ស្ថិតនៅ​លេខ២ ក្នុងពូល​មាន ៤ពិន្ទុ, ហ្សឹមបាវេ លេខ៣ មាន​១ពិន្ទុ និង​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​ លេខ៤ មាន​០ពិន្ទុ ធ្លាក់ចេញ​ពីការ​ប្រកួតក្នុង​ពានរង្វាន់​នេះហើយ។

ក្រុម​នីហ្សេរីយ៉ា ដែលស្ថិត​ក្នុងពូល B ក៏បាន​ឡើង​ទៅវគ្គ១៦ក្រុម​ដោយ​ស្វ័យប្រវត្តិ​ផងដែរ បន្ទាប់ពី​យកឈ្នះ​ហ្គីណេ ១-០ ក្នុងជើង​ទី២កាលពី​យប់មិញ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;