​មកស្គាល់វាគ្មិនជំនាញ ៤ រូបក្នុងកម្មវិធី កិច្ច​សន្ទនាកម្ពុជាឧស្សាហកម្ម ៤.០

  • 2019-06-27 03:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​មជ្ឈមណ្ឌល​អភិវឌ្ឍ​កម្ពុជា​ បាន​រៀប​ចំ​កម្មវិធី​កិច្ច​សន្ទនា ​កម្ពុជា​ឧស្សាហកម្ម ៤.០ ​ដែល​នឹង​ជា​វេទិកា​មួយ រួម​ចំណែក​ក្នុង​ដំណើរ​កម្ពុជា​ឆ្ពោះ​ទៅ​រក​យុគ​សម័យ​ថ្មី​នៃ​បច្ចេកវិទ្យា​ឧស្សាហកម្ម​ ៤.០។

​ចង់​ដឹង​ថា​ ​តើ​កិច្ច​សន្ទនា​នេះ​នឹង​មាន​ភាព​ពិសេស​ប្លែក​បែប​ណា​នោះ​ ​កុំ​ភ្លេច​ចូលរួម​កិច្ច​សន្ទនា​ដ៏​ពិសេស​នេះ​ជាមួយ​ ​Idol​ ​វាគ្មិន​កិត្តិយស​ ​៤ រូប​និង​អ្នក​សម្របសម្រួល​ក្នុង​កម្មវិធី​នៅ​ ថ្ងៃទី ២៧​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នេះ ​នៅ​សាល​មហោស្រព​ ​Black​ ​Box​ ស្ថិត​ក្នុង​បរិវេណ​សាលា​អន្តរជាតិ​ភ្នំពេញ​ ISPP​ ចាប់​ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៤ ​ល្ងាច។

អ្នក​សម្របសម្រួល​ក្នុង​កម្មវិធី​៖

លោក​សោម​ ​រតនា​ ​គឺជា​សាកល​វិទ្យា​ធិការ​រង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​និង​ជាទី​ប្រឹក្សា​សម្តេច​ប្រធាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ពីឆ្នាំ២០១៣មក​លោក​សោម​ ​រតនា​ ​បាន​បំពេញ​តួនាទី​ ​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​សម្រាប់​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​។

​ក្នុង​អាជីព​វិជ្ជាជីវៈ​ លោក​ក៏​ធ្លាប់​ជា​សាស្រ្តាចារ្យ​បង្រៀន​ផ្នែក​ច្បាប់​ ​និង​ក្រមសីលធម៌​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ទំនាក់ទំនង​សាធារណៈ​ ​និង​ទំនាក់ទំនង​នយោបាយ​។​ល​។​ ​នៅ​ដេ​ប៉ាតឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​សារ​គមនាគមន៍​ ​ដែល​ក្រោយមក​ស្ថិត​ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម​ចាប់ពី​ឆ្នាំ២០១២​ ​ដល់​ ​២០១៦​។

​ក្នុង​ពេល​បច្ចុប្បន្ន​លោក ​សោម​ ​រតនា​ ​កំពុង​បន្ត​ការសិក្សា​ថ្នាក់បណ្ឌិត​ ​ផ្នែក​គ្រប់គ្រង​ ​ក្រោម​កម្មវិធី​អាហារូបករណ៍​របស់​ ​Erasmus​ ​Plus​។​

​វាគ្មិន​ជំនាញ ៤ ​រូប​ក្នុង​កម្មវិធី៖

- ១) ​លោកស្រី​ ចម​ និម្មល ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ​និង​ជា​សមាជិក​គណៈ​អចិន្រ្តៃយ៍​គណៈកម្មការ​កណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។ ​ លោក​ស្រី ​ចម​ ​និម្មល​ ​គឺជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ជាស​មា​ជិ​ក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

​មុន​តំណែង​បច្ចុប្បន្ន​ ​លោក​ស្រី ​ចម​ ​និម្មល​ ​បាន​បម្រើការ​ក្នុង​ការងារ​ក្រសួង​ពាណិជ្ជកម្ម​ជិត២០ឆ្នាំ​មក​ហើយ​ ​ជា​អនុរដ្ឋ​លេខាធិការ​ ​និង​ជា​នាយិកា​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។

ការងារ​របស់​លោកស្រី ​បាន​គ្របដណ្ដប់​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៅ​ក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​ជាពិសេស​គំនិត​ផ្ដួចផ្ដើម​សមាហរណកម្ម​នៃ​ក្រប​ខណ្ឌ​អាស៊ាន​ ​និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

​ក្នុង​តួនាទី​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​លោកជំទាវ​ ​ចម​ ​និម្មល​ ​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការងារ​សង្គម​ ​ជាពិសេស​ជាមួយ​យុវជន​ ​និង​កិច្ចការ​មនុស្សធម៌​។ លោក​ស្រី ​បាន​បញ្ចប់​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច​អន្តរជាតិ​ ​និង​វិទ្យាសាស្ត្រ​សង្គម​ ​ពី​សហរដ្ឋអាមេរិក​។

- ២) ​លោក​ ​អ៊ុង​ ​លុយ​ណា​ ​គឺជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ​ជា​អគ្គលេខាធិការ​រង​នៃ​លេខាធិការដ្ឋាន​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​ជា​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ថវិកា​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។

​លោក​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការរៀបចំ​ឯកសារ​គោល​នយោបាយ​គន្លឹះ​ៗ​រួមមាន​ ​យុទ្ធសាស្ត្រ​ចតុកោណ​ ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ​និង​កំពុង​ចូលរួម​ក្នុង​ការរៀបចំ​គោលនយោបាយ​រយៈពេល​វែង​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​។​​

លោក​ ​បាន​ទទួល​បាន​បរិញ្ញាប័ត្រ​រដ្ឋបាល​អាជីវកម្ម​ ​ផ្នែក​គណនេយ្យ​ ​ពី​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ ​និង​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ពីសា​កល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី​។

- ៣) ​លោក​ ​ជី​ ​សិលា​ ​គឺជា​នាយក​ប្រតិបត្តិ​ ​និង​ជា​ស្ថាបនិក​របស់​សប្បាយ​ឌីជីថល​គ្រុប​ ​ដែល​ជា​ក្រុមហ៊ុន​កម្សាន្ត​ឌីជីថល​អន​ឡាញ​ឈានមុខ​គេ​នៅ​កម្ពុជា​ ​និង​មាន​ភាគហ៊ុន​លើ​ផ្នែក​ព័ត៌មាន​ ​របៀបរស់នៅ​ ​ហ្គេម​អន​ឡាញ​ភាពយន្ត​ ​កម្មវិធី​ទូរស័ព្ទ​ ​រួម​នឹង​កម្មវិធី​អេ​ឡិច​ត្រូ​និច​ផ្សេង​ៗ​ទៀត​។​

​លោក​ ​គឺជា​សមាជិក​គណៈកម្មការ​របស់​ក្រុមហ៊ុន​ ​Sabay​ ​MVP​ ​និង​ ​Major​ ​Cineplex​ ​និង​ជា​ប្រធាន​ស្ថាបនិក​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ ​កម្ពុជា​ ​(​JCI​)​ ​និង​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​ភិបាល​ជាតិ​របស់​ ​AIESEC​ ​ប្រចាំ​កម្ពុជា​។

- ៤) លោក​ ​Steven​ ​Path​ ​គឺជា​ស្ថាបនិក​ ​និង​ជា​ ​CEO​ ​របស់​ក្រុមហ៊ុន​ ​Pathmazing​ ​ដែល​ជា​ក្រុមហ៊ុន​ ​Software​ ​Development​ ​ឈានមុខ​គេ​នៅ​កម្ពុជា​។​

​លោក​មានបទពិសោធន៍​ជាង​ ​៣០​ ​ឆ្នាំ​ ​នៅក្នុង​ភាពជា​អ្នកដឹកនាំ​ ​និង​វិស័យ​នវានុវត្តន៍​បច្ចេកវិទ្យា​ ​ដែល​ក្នុង​នោះ​លោក​បាន​ចំណាយ​ ​២០​ ​ឆ្នាំ​ ​នៅក្នុង​សហរដ្ឋអាមេរិក​។​

​លោក​ ​ក៏​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ ​EmergingSoft​ ​និង​ជា​សហ​ស្ថាបនិក​នៅក្នុង​ស៊េរី​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា​ដែល​បាន​ផ្តល់​សេវា​ពិគ្រោះ​យោបល់​ ​និង​ភាពជា​អ្នកដឹកនាំ​ផ្នែក​ ​IT​ ​ដល់​ក្រុម​ហ៊ុន​ធំៗ​ទាំង​ ​១០០​ ​(​Fortune​ ​100​ ​companies​)​។​

​ទម្រង់​កម្មវិធី៖

​កម្មវិធី​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​កិច្ច​សន្ទនា ​ដែល​នឹង​ធ្វើ​ឡើង​ជា ២ ​ដំណាក់កាល​ ​កិច្ចសន្ទនា​រវាង​វាគ្មិន​ ​និង​អ្នក​សម្របសម្រួល​រយៈពេល​ ៤៥ ​នាទី​ ​វគ្គ​សំណួរ-ចម្លើយ​រវាង​វាគ្មិន ​អ្នក​សម្របសម្រួល​និង​អ្នក​ចូល​រួម​រយៈពេល ៤៥ នាទី

*​បញ្ជាក់៖ ​ខ្លឹមសារ​ទាំង​ស្រុង​នៃ​កិច្ច​ពិភាក្សា ​គឺ​ជា​គំនិត​និង​ការ​យល់​ឃើញ​ផ្ទាល់​របស់​អ្នក​សម្របសម្រួល​ វាគ្មិន និង​អ្នក​ចូល​រួម​ក្នុង​កិច្ច​សន្ទនា ​និង​មិន​បាន​ឆ្លុះ​បញ្ជាំង​អំពី​ទស្សនៈ ​គោលជំហរ ​ឬ​គោលការណ៍​របស់​កម្មវិធី ​និង​ស្ថាប័ន​សាមី​ឡើយ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;