សម្តេច ស ខេង បញ្ជាឱ្យ​អភិបាលខេត្ត​ព្រះវិហារ​ថ្មី ទប់ស្កាត់​ការនាំចូល​គ្រឿងញៀនពី​ប្រទេស​ឡាវ

  • 2019-06-27 04:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានបញ្ជាឲ្យ​អភិ​បាល​ខេត្ត​ព្រះ​វិហារដែល​ទើប​តែ​ឡើងថ្មី ​អភិ​បាល​ខេត្តស្ទឹង​ត្រែង និង​ខេត្តរតនគីរី រួម​ទាំងអាជ្ញាមាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំង​អស់បង្កើនកិច្ច​សហការដើម្បីទប់ស្កាត់​ការនាំ​គ្រឿងញៀនពី​ប្រទេសឡាវ ចូលមក​ប្រទេសកម្ពុជា ពោលគឺ​មិនត្រូវបង្អង់​ដៃទេ។ ការថ្លែង​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​​ប្រកាស​ចូលកាន់​តំណែង​លោកប្រាក់ សុវណ្ណ ជា​អភិ​បាល​ខេត្តព្រះ​វិហារ នៅ​ពី​ព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលា​ខេត្ត​ព្រះវិហារ។

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង
សម្តេច​ក្រឡាហោម​បាន​បន្តថា៖ «**ខេត្ត​ព្រះ​វិហារ​ជាប់ព្រំដែន​ជាមួយ​ប្រទេសឡាវ និង​ថៃ ត្រូវ​បន្តសហ​ប្រតិបត្តិការជាមួយភាគី​ឡាវ ដោះស្រាយបញ្ហា​ដោយសន្តិវិធី។ បញ្ហា​គ្រឿង​ញៀនចូលមកម្ពុជា តាម​ច្រក​ខេត្តព្រះ​វិហារ ខេត្តស្ទឹង​ត្រែង រតនគីរី ហើយសមត្ថកិច្ចយើង​បាន​បង្ក្រាបជាបន្ត​បន្ទាប់។ សូមបង្កើនកិច្ចសហការដើម្បីទប់​ស្កាត់ការនាចូលគ្រឿង​ញៀនតាមច្រក​ខេត្ត​ព្រះ​វិហារ ខេត្តស្ទឹងត្រង គឺមិនត្រូវបង្អង់​ដៃ​ទេ។ ហើយមន្ត្រី​នគរ​បាល​យុត្តិធម៌ត្រូវ​ស្មោះត្រង់ចំពោះវិជ្ជាជីវៈមិនត្រូវបន្ធូ​បន្ថយឡើយ**»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;