កម្ពុជា-ម៉ាឡេស៊ី ត្រៀម​ចុះ​ MoU លើ​វិស័យ​ទេសចរណ៍ ​ក្នុង​ពេល​លោក​ មហាធៀ មក​ទស្សនកិច្ច​នៅ​ចុងឆ្នាំ​នេះ

  • 2019-06-27 08:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ឯកភាព​ជាមួយ​ភាគី​ម៉ាឡេស៊ី សហការ​រៀបចំ​ឱ្យមាន​អនុស្សរណៈ​នៃការ​យោគយល់​គ្នា (MoU) ផ្តោតលើ​កិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យ​ទេសចរណ៍​ជាមួយ​គ្នា ដើម្បី​ត្រៀមចុះ​ហត្ថលេខា​ជាផ្លូវការ នៅពេលដែល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាមេដ អញ្ជើញមក​ទស្សនកិច្ច​នៅ​កម្ពុជា នា​អំឡុងចុង​ឆ្នាំ២០១៩​ខាងមុខ​នេះ។ ការ​ឯកភាព​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង ថោង ខុន ជាមួយ​លោក អ៊ែលឌីន ហ៊ូសៃនី ប៊ីនម៉ូដាស៊ីម (Eldeen Husaini BINMOHDHASHIM) ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថ្មីប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ កាលពី​រសៀល​ថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ​២០១៩។

ភាគី​ទាំងពីរ​បានឯកភាព​គ្នា​ក្នុងការ​បង្កើត​ក្រុមការងារ​ពិសេស​កម្ពុជា-ម៉ាឡេស៊ី ដើម្បីរៀបចំ​អនុស្សរណៈ​នៃការ​យោគយល់​គ្នា ដោយផ្តោត​លើ​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ទេសចរណ៍ ក្នុងនោះ​រួមមាន ការផ្លាស់​ប្តូរ​ព័ត៌មាន​ទេសចរណ៍ ការផ្សព្វផ្សាយ​ពីវិស័យ​ទេសចរណ៍ ការជំរុញ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍។

ឯកអគ្គរាជទូត​ម៉ាឡេស៊ី បានស្នើសុំ​កិច្ចសហការ​ពីភាគី​កម្ពុជា ០៤​ចំនុច៖

ទី១-ការជំរុញ​វិស័យ​ទេសចរណ៍​សុខាភិបាល៖ ដោយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋកម្ពុជា​ ឲ្យទៅ​ពិនិត្យ​ព្យាបាល​ជំងឺ ភ្ជាប់ជាមួយ​ដំណើរ​ទេសចរណ៍ (ដោយ​ម៉ាឡេស៊ី​នឹងផ្ដល់ជូន​នូវតម្លៃ​ពិសេស)

ទី២-ការជំរុញ​ទេសចរណ៍​វាយកូនគោល (Golf Tourism)៖ ដោយ​កីឡាប្រភេទនេះ​មានការ​ពេញនិយមខ្លាំងនៅម៉ាឡេស៊ី ហើយម៉ាឡេស៊ីក៏ចាប់អារម្មណ៍ការនិយមលេងនៅកម្ពុជាផងដែរ។

ទី៣-រៀបចំ​ពិធីពិព័រណ៍​ម្ហូបអាហារ​បែបមូស្លីម​នៅ​កម្ពុជា ឬហៅថា Food Festival

ទី៤- ស្នើភាគី​កម្ពុជា​បង្កើន​ការបណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​ម៉ាឡេ ដើម្បី​បំពេញ​តម្រូវ​ទីផ្សារ និងការ​រៀបចំ​សេវាកម្ម​ម្ហូបអាហារ​ហាឡាល់។

ជាការ​ឆ្លើយតប លោក ថោង ខុន បាន​គាំទ្រ និង​ឯកភាព​ចំពោះ​សំណើ​ទាំងនេះ ហើយលោក​ក៏បាន​អញ្ជើញ​ភាគីម៉ាឡេស៊ី​ ចូលរួម​សន្និសីទ​ស្តីពី​ម្ហូបអាហារ (Conference on Gastronomy) ដែលនឹង​ធ្វើឡើង​អំឡុងខែ​កញ្ញា ឆ្នាំ​២០១៩ ខាងមុខ និងបាន​លើកឡើង​ពីបំណងរៀបចំ​ឱ្យមាន​ដំណើរកម្សាន្ត​ឆ្លងដែន​តាមម៉ូតូ ដែលជា​ផលិតផល​ទេសចរណ៍​ដ៏ទាក់ទាញ​មួយ ដែលអាច​ផ្ដល់ផល​ប្រយោជន៍​សម្រាប់ប្រទេស​ទាំងពីរ ដោយអាច​ធ្វើដំណើរ​ឆ្លងពី​កម្ពុជា​ទៅថៃ ហើយ​បន្តទៅកាន់​ម៉ាឡេស៊ី។

សូម​រំលឹក​ថា នៅក្នុង​ឆ្នាំ២០១៨​កន្លងទៅ កម្ពុជា​ទទួលបាន​ទេសចរ​ម៉ាឡេស៊ី​ជាង ២០ម៉ឺន​នាក់ កើនឡើង ១២,២% ហើយក្នុង​រយៈពេល​៤ខែដើម​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​ទេសចរ​ម៉ាឡេស៊ី​ប្រមាណជាង​ ៦,៥ម៉ឺននាក់៕

អត្ថបទ និងរូបថត៖ ក្រសួងទេសចរណ៍

អត្ថបទពេញនិយម
;