លោក ហ៊ុន ម៉ាណែត និង​ទូត​ម៉ាឡេស៊ីថ្មី ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​លើ​ការងារ​ប្រឆាំងភេរវកម្ម

  • 2019-06-28 01:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃកង​យោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា បាន​ជួប​ពិភាក្សា​ជមួយលោក Eldeen Husainni Mohd Hashim ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​នៅ​កម្ពុជា នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​កម្ពុជា កាលពី​​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០១៩ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នៃ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមាន​ប្រសាសន៍​ថា ជំនួប​នេះ បាន​ផ្លាស់ប្តួរ​បទពិសោធន៍គ្នា​ទៅវិញ​ទៅមក​លើ​បញ្ហា​ការងារ​ប្រឆាំង​ភេរវកម្ម ការ​រីករាល​ដាល​នៃមនោគមវិជ្ជា​ជ្រុល​និយម។

លោក Eldeen Husainni Mohd Hashim បាន​លើកឡើង​ថា ការ​សម្តែងការ​គួរសម​នេះ គឺជា​ការរឹតចំណង​មិត្តភាព​នៃប្រទេស​ទាំងពីរ ជាពិសេស​ទិសដៅ​នៃការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ការពារ​ជាតិ តាមរយៈ​ការភ្ជាប់​ទំនាក់ទំនង​រវាង​កងទ័ព​ជើងគោក​នៃ កងយោធពលខេមរភូមិន្ទ ជាមួយនឹង​កងទ័ព​ជើងគោក​ម៉ាឡេស៊ី សំដៅ​ថែរក្សា​សន្តិសុខ​តំបន់។

សូមបញ្ជាក់​ថា ភាគី​ទាំងពីរ​ បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ និង​កងទ័ព ការ​ចែករំលែក​ព័ត៌មាន និង​ការងារ​បណ្តុះបណ្តាល​ធនធាន​មនុស្ស៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;