Copa America៖ ប្រេស៊ីល ឡើងទៅ​វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ​ទាំងព្រលឹងចុងសក់ (មានវីដេអូ)

  • 2019-06-28 02:57:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រេស៊ីល បាន​ឡើងទៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa America 2019 ហើយ ដោយ​យកឈ្នះ ប៉ារ៉ាហ្គាយ ក្នុង​វគ្គ៨ក្រុម​ចុងក្រោយ​ ដែល​ទើបតែ​បញ្ចប់​អម្បាញ់មិញ​នេះ។

ចប់៩០​នាទី ក្រុម​ទាំង២​បានត្រឹម ០-០ បន្ទាប់មក​គឺត្រូវទាត់​បាល់​ប៉េណាល់ទី​កាត់សេចក្តី១១ម៉ែត្រ​តែម្តង ដោយគ្មានការ​បន្ថែម ១៥នាទី២ដង​ឡើយ។ ក្នុង​នោះ ប្រេស៊ីល ស៊ុតចូល ៤គ្រាប់ ឯប៉ារ៉ាហ្គាយ​ស៊ុតចូលបាន ៣គ្រាប់តែ​ប៉ុណ្ណោះ។

ពេលនេះ ប្រេស៊ីល កំពុងរង់ចាំ​ក្រុម​ដែល​ឈ្នះ​ពីការ​ប្រកួត​រវាង​វេណេហ្ស៊ុយអេឡា និង​អាហ្សង់ទីន ដែលត្រូវ​ប្រកួត​នៅវគ្គ ៨ក្រុម​នៅព្រឹកស្អែក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;