វីដេអូ៖ Salah ស៊ុត Freekick យ៉ាងស្អាត​ជួយ​ឱ្យអេហ្ស៊ីប បន្តឈ្នះ​រាល់លើក​នៅ​ Africa Cup of Nation

  • 2019-07-01 02:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អេហ្ស៊ីប បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​ទៀតហើយ នៅក្នុង​វគ្គ​ចែកពូល (ពូលA) នៃពាន​រង្វាន់ Africa Cup of Nation 2019 ដោយ​បាន​យកឈ្នះ ​ក្រុមអ៊ុយហ្គាន់ដា ក្នុង​លទ្ធផល ២-០ ក្នុង​ជុំទី៣ កាលពី​យប់មិញ។

ក្នុង​ចំណោម២គ្រាប់​នេះ មាន​១គ្រាប់​ជារបស់ខ្សែប្រយុទ្ធ​ហង្សក្រហម Liverpool គឺ Mohamed Salah ដែល​ស៊ុតបាល់ Freekick ចូល​យ៉ាងស្អាត​នៅនាទី​៣៦ និង​១គ្រាប់​ទៀត​ធ្វើបានដោយ El Mohamady នៅនាទី​៤៥+១។

ការប្រកួត​វគ្គចែកពូល​ក្នុងពូល A នេះ បាន​បញ្ចប់​ហើយ ដោយ​អេហ្ស៊ីប ឈ្នះ​ទាំង៣ប្រកួត ឈរលេខ១ មាន ៩ពិន្ទុ, អ៊ុយហ្គាន់ដា លេខ២ មាន៤ពិន្ទុ។ ២ក្រុមនេះ បាន​ឡើង​ទៅវគ្គ១៦ក្រុម ខណៈ២ក្រុម​ទៀត​ដែលធ្លាក់​គឺ សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ លេខ៣ មាន​៣ពិន្ទុ និង​ហ្សឹមបាវេ លេខ៤ មាន១ពិន្ទុ៕

សូមទស្សនាវីដេអូ Highlight៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;