"រថភ្លើងទៅប៊ូសាន" វគ្គថ្មី ចាប់ផ្ដើមថតហើយ តួអង្គប្ដូរថ្មីទាំងអស់

  • 2019-07-01 08:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​​ភាព​ Zombie ដ៏​ល្បី​របស់​កូរ៉េ​ខាង​ត្បូង "រថភ្លើងទៅប៊ូសាន" មាន​សាច់​រឿង​បន្ត​ពី​វគ្គ​ចាស់ ដោយ​វគ្គ​ថ្មី​បាន​​ចាប់​ផ្ដើម​​ថត​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ដែល​មាន​ចំណង​ជើង​ថា "Peninsula”។

ត្បិត​ថា​ជា​វគ្គ​បន្ត​មែន ប៉ុន្តែ​តួ​អង្គ​​សំខាន់ៗ​កាល​ពី​វគ្គ​ចាស់​នឹង​មិន​មាន​វត្តមាន​ក្នុង​វគ្គ​ថ្មី​នេះ​ឡើយ ពោល​ត្រូវ​ជំនួស​ដោយ​តួ​អង្គ​ថ្មី។ ហេតុការណ៍​នៃ​សាច់រឿង​​ "Peninsula” គឺ​កើត​មាន​ឡើង​ ៤ ឆ្នាំ បន្ទាប់​ពី​​​ការ​ផ្ទុះ​ចេញ​នៃ Zombie ក្នុង​រថភ្លើង​ទៅ​ប៊ូសាន។ វា​គឺ​ជា​​សង្គ្រាម​ចុង​ក្រោយ​ ដែល​ត្រូវ​ដឹក​នាំ​ប្រយុទ្ធ​ដោយ​ Kang Dong Won ជា​តួ​អង្គ​ឯក ជា​មួយ​អ្នក​ដែល​រស់​រាន​ជីវិត​ពី​​ហេតុការណ៍​រថភ្លើង​ទៅ​ប៊ូសាន។

រាប់ពីឆ្វេងមកស្ដាំ Kang Dong Won, Lee Jung Hyun, Lee Re, Kwon Hae Yo, Kim Min Jae និង Go Gyo Hwan

តួអង្គ​សំខាន់​នៃ​ រឿង​​ "Peninsula” រួម​មាន​ Kang Dong Won, Lee Jung Hyun, Lee Re, Kwon Hae Yo, Kim Min Jae និង Go Gyo Hwan។ រូបភាព​​ Poster ​ដំបូង​នៃ​ខ្សែ​ភាពយន្ត​ដែល​ដឹក​នាំ​ផលិត​ដោយ​ Yeon Sang-ho ដដែល​នោះ ក៏​ត្រូវ​បាន​បញ្ចេញ​ផង​ដែរ៕​​

រូបភាព​​ Poster

ចុចអាន ៖ ឡានសម្រាប់ថតរឿង Fast & Furious 9 ដឹកដល់ថៃហើយ

ប្រភព៖ 9gag ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;