ស្ថានភាព​អាកាសធាតុ​នៅកម្ពុជា ពីថ្ងៃនេះ ដល់ថ្ងៃទី​៨កក្កដា

  • 2019-07-02 02:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​ថា កម្ពុជាបាន​នឹង​ទទួល​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធទាប (ITCZ) អូស​បន្លាយ​លើ​ភាគ​ខាងជើង​ក្នុងទឹកដី​ប្រទេសថៃ ឡាវ និង​វៀតណា ដោយ​ភ្ជាប់​នឹង​វិសម្ពាធ (TD) ដែល​ទើបនឹង​កើតឡើង​នៅខាងកើត​កោះហៃណាំ។ ខ្យល់​មូសុង​និរតី ខ្លាំង និង​ឥទ្ធិពល​ហ្វឺន (Foehn) ដែលមាន​ល្បឿន​ពី ៧-១០ម/វិនាទី នៅ​ភាគខាងក្រោម​ប្រទេស។

លក្ខណៈ​បែបនេះ ធ្វើឱ្យ៖

១. ទឹកទន្លេមេគង្គ​នឹង​ងើប​ឡើង​បន្តិច។

២. ខេត្ត​នៅតំបន់​មាត់​សមុទ្រមាន កោះកុង, ព្រះសីហនុ និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយជាបន្តបន្ទាប់​ក្នុងកម្រិត​ពីបង្គួរ​ទៅច្រើន។ ឯខ្យល់​លើ​ផ្ទៃសមុទ្រ និង​រលក​មាន​កម្រិត​ខ្លាំង។

៣. បណ្តា​ខេត្ត​នៅតំបន់​ខ្ពង់រាប​ភាគខាងជើង​ប៉ែកឦសាន និង​ជាប់​វៀតណាម​ ភ្លៀង​នឹង​មាន​កម្រិត​ពី​បង្គួរ​ទៅច្រើន។

៤. បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល និង​ពាយ័ព្យ​នឹងអាច​មានភ្លៀង ពីតិចទៅ​បង្គួរ។

៥. បណ្តាខេត្ត​មាន​កំពង់ស្ពឺ. កណ្តាល, តាកែវ, កំពត និង​រាជធានី​ភ្នំពេញ អាចមាន​ភ្លៀង​ពីតិចទៅមធ្យម ដោយ​សារ​ឥទ្ធិពល​ហ្វឺន​នៅបន្តមាន។

៦. បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្រ្តាក់ និង​បន្ត​កើតមាន និង​រលក​សមុទ្រ​ខ្លាំង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;