កម្ពុជា នឹងមាន​ប្រភព​អគ្គិសនី​បន្ថែម​ទៀត​ដើរ​ដោយ​វារីអគ្គិសនី និង​ពន្លឺព្រះអាទិត្យ

  • 2019-07-02 02:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភា​ជាតិ កាលពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩ បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​យល់ព្រម​លើការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អគ្គិសនី​ចំនួន ៣ ដូចខាង​ក្រោម៖

១. គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ អានុភាព ៨០​មេហ្កាវ៉ាត់ នៅស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់

២.គម្រោង​វិយោគ​បន្ថែម​សមត្ថភាព​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ២០ មេហ្កាវ៉ាត់​ថែមពីលើ​គម្រោង​ចាស់ ៦០​មេហ្កាវ៉ាត់ នៅស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ សរុប​ទាំងអស់ ៨០ មេហ្កាវ៉ាត់

៣.គម្រោងវិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរដោយ​ពន្លឺព្រះអាទិត្យ​ថ្មីពីរ​កន្លែង មាន​អានុភាព ១២០​មេហ្កាវ៉ាត់ នៅ​ខេត្ត​កំពង់ឆ្នាំង​អានុភាព ៦០​មេហ្កាវ៉ាត់ និងនៅ​ពោធិ៍សាត់​ អានុភាព ៦០​មេហ្កាវ៉ាត់។

គោលដៅនៃ​គម្រោង​ទាំង៣​ខាងលើ គឺ​ដើម្បី​ជួយបន្ថែម​សមត្ថភាព​ប្រភពអគ្គិសនី​ ទប់ទល់នឹង​កំណើន​នៃសេចក្តីត្រូវការ​អគ្គិសនី​នៅក្នុងឆ្នាំ​២០២១, ២០២២ និងឆ្នាំ​២០២៣។ គម្រោង​អភិវឌ្ឍ​ប្រញាប់​មួយចំនួន​ទៀតនឹង​ដាក់​ជូនសភា ដើម្បី​ធ្វើការ​ពិនិត្យ និង​អនុម័ត​ជា​បន្តបន្ទាប់​ទៀត៕

អត្ថបទ៖ អាជ្ញាធរអគ្គិសនី​កម្ពុជា

អត្ថបទថ្មី
;