ក្រសួង​រៀបចំ​ការប្រកួត​ឌីហ្សាញ​ឡូហ្គោ សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប ដែល​កម្ពុជា​ធ្វើម្ចាស់ផ្ទះ​ឆ្នាំ​២០២០

  • 2019-07-02 06:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៩ ឱ្យដឹងថា ​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើកទី១៣ នឹង​រៀបចំ​ការប្រកួត​ប្រជែង​គូរ​និមិត្ត​សញ្ញា (Logo) សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើកទី១៣ ដែលនឹង​ប្រព្រឹត្ត​ទៅនៅកម្ពុជា ក្នុង​ឆ្នាំ​២០២០​ខាងមុខ។

ការ​គូរ Logo នេះ ផ្អែក​លើ​ឯកសារ​ទស្សទាន​នៃកិច្ច​ប្រជុំ​កំពូលនេះ ដូចមាន​ជូនភ្ជាប់​ខាងក្រោម។

ជាមួយគ្នានេះ​ដែរ គណៈកម្មការ​ជាតិ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើកទី១៣ នឹង​ផ្តល់​ជូន​នូវ​គំរូ Logo ខ្លះៗ​នៃកិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​មុនៗ (ដូចមាន​ជូនភ្ជាប់) សម្រាប់​ជាមូលដ្ឋាន​ក្នុងការ​គូរ​ផងដែរ។

ជយ​លាភី នឹង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន ៤លានរៀល។

បេក្ខជន​ដែល​ចូលរួម​ប្រកួត​ប្រជែង ត្រូវ​បញ្ជូន Logo ដោយមាន​ពន្យល់​ពីអត្ថន័យ​នៃ Logo ទៅអ៊ីម៉ែល asem.cambodia@gmail.com ចាប់​ពី​ថ្ងៃទី១៥ ខែកក្កដា ដល់​ថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០១៩ ដើម្បី​គណៈកម្មការ​ជាតិ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើកទី១៣ ធ្វើការ​វាយតម្លៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;