ចំនួន​ភ្ញៀវ​ទៅលេង​អង្គរ​ក្នុង​រយៈពេល ៦ខែ​ឆ្នាំ​នេះ បាន​ធ្លាក់ចុះ

  • 2019-07-02 09:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល ៦ខែ ឆ្នាំ​២០១៩នេះ ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ទិញ​បណ្ណ​ចូលទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​សរុប​ជាង ១,២៤លាន​នាក់ និង​រក​ចំណូល​បាន​ជាង ៥៥,៧២លាន​ដុល្លារ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ កាលពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩។

បើប្រៀបធៀប​នឹង​រយៈពេល៦​ខែ ក្នុងឆ្នាំ​២០១៨ ចំនួន​ភ្ញៀវ​បរទេស​បាន​ធ្លាក់ចុះ ៨,២៩​ភាគរយ ហើយ​ចំណូល​ក៏បាន​ធ្លាក់ចុះ ៩,៣៤ភាគរយ​ផងដែរ។

ចំណូល​ឧបត្ថម្ភ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា រយៈពេល ០៦ខែ ក្នុងឆ្នាំ​២០១៩ មាន​ចំនួន​សរុបជាង ២,៤៨លាន​ដុល្លារ។

គិត​ក្នុងខែ​មិថុនា ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវមាន​ជាង ១២,៦៦​ម៉ឺននាក់ និង​ចំណូល​ប្រមាណ​ជាង ៥,៤១លាន​ដុល្លារ។ ចំនួន​ភ្ញៀវធ្លាក់​ចុះ ១៦,០៣​ភាគរយ ហើយ​ចំណូល​ធ្លាក់ចុះ ១៦,៤ភាគរយ បើប្រៀបធៀប​នឹង​ខែ​មិថុនា ឆ្នាំ​២០១៨៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;