ប្រេស៊ីល ទម្លាក់​ អាហ្សង់ទីន ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America

  • 2019-07-03 02:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រេស៊ីល បានឡើង​ដល់វគ្គ​ផ្ដាច់ព្រ័ត្រ Copa America 2019 ហើយ ក្រោយ​យកឈ្នះ​អាហ្សង់ទីន ២-០ នាវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នា​ព្រឹកថ្ងៃទី៣ ខែមិថុនានេះ។

២គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ​ប្រេស៊ីល រក​បាន​ដោយ​ Gabriel Jesus នៅ​នាទី ១៩ និង Roberto Firmino (នាទី ៧១)។

ប្រេស៊ីល​ ដែល​ជា​ក្រុម​ជើង​ឯក ៨សម័យ នឹងត្រូវ​រង់ចាំ​ក្រុម​ដែល​ឈ្នះ​រវាង​ស៊ីលី និង​ប៉េរូ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើ​ឡើងនៅ​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​នេះ (ម៉ោង ៣រំលងអាធ្រាត្រ ឈាន​ចូលព្រឹក​ថ្ងៃចន្ទ ទី៨ ខែកក្កដា)៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;