ឡាវ-ថៃ ចុះ​កិច្ច​ព្រមព្រៀង​សាងសង់​ផ្លូវភ្ជាប់​ប្រទេស​ទាំង២​ប្រវែង​ជាង ១២០​គីឡូម៉ែត្រ

  • 2019-07-03 02:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឡាវ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឡាវ និង​ថៃ កាលពី​ចុងខែ​មិថុនា​កន្លង​ទៅ លើ​កិច្ចសន្យា​សាងសង់​ផ្លូវជាតិ​លេខ១១ ដែល​តភ្ជាប់​ពី​ក្រុង​វៀងចន្ទន៍ ឆ្លងកាត់​ខេត្ត Xayaboury នៃ​ប្រទេស​ឡាវ ទៅកាន់​ភាគខាងជើង​នៃប្រទេស​ថៃ។ នេះបើ​តាមការចុះផ្សាយ​របស់ Vientianetimes នៅថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩។

រូបថត៖ Vientianetimes
ផ្លូវដែល​មានប្រវែង​សរុប​ជាង ១២២គីឡូម៉ែត្រនេះ នឹងត្រូវចំណាយ​ពេល​សាងសង់ ៣៦ខែ ហើយនឹង​បើក​ឱ្យដំណើរការ​ជាសាធារណៈ​នៅក្នុងអំឡុងឆ្នាំ​២០២២។

ផ្លូវនេះ នឹងត្រូវ​សាងសង់​ជា២គន្លង (១ទៅ១មក) ដោយក្នុង១គន្លង​មានទំហំ ៣,៥ម៉ែត្រ និងមាន​ស្ពាន​ចំនួន១៩​កន្លែង។ ផ្លូវ​នេះ នឹង​អនុញ្ញាត​ឱ្យយានយន្ត​អាច​បើកបរ​ក្នុង​ល្បឿន ៨០គីឡូម៉ែត្រក្នុង​១ម៉ោង (តំបន់ភ្នំ ៤០គីឡូម៉ែត្រ​ក្នុង១ម៉ោង)។

គម្រោង​នេះ នឹង​ចំណាយ​ជាង ១,៨ពាន់​លានបាត (ជាង ៥៨លានដុល្លារ​អាមេរិក) គាំទ្រ​ដោយ​កម្ចីរបស់​ទីភ្នាក់ងារ NEDA ប្រទេស​ថៃ៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;