វៀតណាម ប្រកាស​ពី​កម្ពស់​ថ្មី​នៃភ្នំ​ដែល​ខ្ពស់​ជាងគេ​បំផុត​របស់​ខ្លួន

  • 2019-07-03 08:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​វៀតណាម បាន​ប្រកាស​ថា ភ្នំ Fansiphan ដែល​ជាភ្នំ​ខ្ពស់ជាង គេ​បំផុត​ក្នុងប្រទេស​នេះ​គឺមាន​កម្ពស់ ៣១៤៧,៣ម៉ែត្រ ខណៈ​កន្លងមក​ភ្នំនេះ ត្រូវបាន​កត់ត្រាជាផ្លូវការថាមានកម្ពស់ ៣១៤៣ម៉ែត្រ។ ការប្រកាស​នេះ ធ្វើឡើង​ក្នុងសន្និសីទ​សារព័ត៌មាន​មួយ​នៅក្រុង​ហាណូយ កាលពី​ថ្ងៃទី​២៦ ខែមិថុនា​កន្លង​ទៅ។

ចំណុចកំពូលនៃភ្នំ Fansiphan (រូបថត៖ Vietnamnet)
ក្រសួង​​បញ្ជាក់​ថា កម្ពស់​ថ្មីនេះ គឺខ្ពស់ជាង ៤ម៉ែត្រ​នៃ​កម្ពស់​ដែលវាស់​ជាផ្លូវការ​ដោយ​បារាំង កាលពីឆ្នាំ​១៩០៩។ ការវាស់វែងកម្ពស់​ភ្នំ Fansiphan ចុងក្រោយនេះ គឺ​ដោយ​ប្រើប្រព័ន្ធ​ផ្កាយរណប GNSS (Global Navigation Satellite System) ជាមួយ​ទិន្នន័យ​រយៈកម្ពស់​ដែល​ផ្តល់ដោយ​ផ្កាយរណបជាតិមួយចំនួន និង​បច្ចេកវិទ្យា​ទំនើប​ផ្សេងទៀត។

សូម​ជម្រាប​ថា ភ្នំ Fansiphan មាន​ទីតាំង​ក្នុងខេត្ត Lao Cai ភាគពាយព្យ​ប្រទេសវៀតណាម។ បើគិតតាមភ្នំ​ដែល​ខ្ពស់​ជាងគេក្នុង​តំបន់​អាស៊ាន គឺភ្នំនេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៤៕

អត្ថបទទាក់ទង៖ ភ្នំខ្ពស់​ជាង​គេ ក្នុង​បណ្តា​ប្រទេស​អាស៊ាន​នីមួយៗ

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;