សម្តេច ហ៊ុន សែន៖ ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នឹង​ធ្វើឱ្យ​ប្រទេស​ក្រីក្រមិន​អាច​ជួយ​ពិភពលោក​បានឡើយ

  • 2019-07-03 09:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា​ ការព្យួរ​ឬការដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច នឹង​ធ្វើឱ្យ​ប្រទេស​ទាំងនោះ​មិន​អាច​ជួយពិភពលោក​ឱ្យ​សម្រេចបាន​នូវគោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព និង​មិនអាច​ជួយឱ្យ​ពួកគេ​ចាកចេញ​ពី​ឋានៈ​ប្រទេសអភិវឌ្ឍន៍​តិចតួច​បានឡើយ។

ការ​ថ្លែង​ខាងលើ​នេះ ធ្វើឡើង​ក្នុងពេល​ដែល​សម្តេច អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាសកល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ​២០១៩ នៅថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០១៩ នៅទីក្រុង​ហ្សឺណែវ ប្រទេសស្វីស។

សម្តេច ហ៊ុន សែន បាន​ហៅការ​ព្យួរ ឬការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ថាជា​ដំណើរ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;