EDC ជូនដំណឹង​ពីការ​ផ្តាច់ភ្លើង​ពីថ្ងៃទី៤ ដល់ ៧ ខែកក្កដា

  • 2019-07-03 09:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គិសនី​កម្ពុជា នឹងផ្អាកការ​ផ្គត់ផ្គង់ភ្លើងពីថ្ងៃទី៤ ដល់ ៧ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើគន្លងខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីក​ផ្លូវ។

១. ថ្ងៃទី​៤កក្កដា៖ សង្កាត់​តាខ្មៅ ទួលសង្កែ​ទី២ ព្រែកលៀប ចោមចៅទី១ ចោមចៅទី២ ចោមចៅទី៣ ត្រពាំង​ក្រសាំង សំរោងក្រោម កន្ទោក កំបូល ស្នោរ និង​គោករកា ចាប់ពីម៉ោង ៩ព្រឹក​ដល់ម៉ោង ៥ល្ងាច។

២. ថ្ងៃទី​៥កក្កដា៖ សង្កាត់​ចោមចៅទី១ ភ្នំពេញ​ថ្មី ឃ្មួញ ស្ទឹងមានជ័យ​ទី៣ ចោមចៅទី១ ព្រៃស កាកាបទី១ កាកាបទី២ ចោមចៅទី៣ ត្រពាំង​ក្រសាំង កំបូល និង​កន្ទោក ចាប់ពីម៉ោង ៩ព្រឹក​ដល់ម៉ោង ៥ល្ងាច។

៣. ថ្ងៃទី​៦កក្កដា៖ សង្កាត់​បឹងកក់ទី២ ទន្លេបាសាក់ ចោមចៅទី១ ទឹកថ្លា អូរបែក​ក្អម ច្បារអំពៅទី១ ច្បារ​អំពៅទី២ និង​និរោធ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច។

៤. ថ្ងៃទី៧កក្កដា៖ សង្កាត់​ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ ព្រែកព្នៅ ពញាពន់ សំរោង និង​តំបន់មួយចំនួន​ក្នុងស្រុក​ពញាឮ ខេត្ត​កណ្តាល ចាប់ម៉ោង ៩ព្រឹក​ដល់ម៉ោង ១២ថ្ងៃត្រង់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;