ដឹង​មុខវិជ្ជា​សម្រាប់​ប្រឡង​បាក់ឌុបឆ្នាំ​២០១៩នេះ​ហើយ

  • 2019-07-04 03:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិញ្ញាសា ថេរវេលា និង​របប​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំ​២០១៨-២០១៩ សម័យប្រឡង​ ១៩ សីហា ២០១៩​ មានដូចខាងក្រោម៖

-វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត

១. មុខ​វិជ្ជាជម្រើស (ប្រវត្តិវិទ្យា) រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

២. ជីវវិទ្យា រយៈពេល​ ៩០​នាទី ពិន្ទុ​ពី ០ ដល់​ ៧៥​

៣. គីមី​វិទ្យា រយៈពេល​ ៩០​នាទី ពិន្ទុពី ០ ដល់ ៧៥

៤. ភាសាបរទេស រយៈពេល​ ៦០នាទី ពិន្ទុពី ០ ដល់ ៥០

៥. អក្សរសាស្រ្ត​ខ្មែរ រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៦. រូប​វិទ្យា រយៈពេល​ ៩០​នាទី ពិន្ទុពី ០ ដល់ ៧៥

៧. គណិត​វិទ្យា រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥។

-វិញ្ញាសា​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម

១. មុខ​វិជ្ជាជម្រើស (ផែនដី​ និង​បរិស្ថាន​វិទ្យា) រយៈពេល ៦០នាទី ពិន្ទុពី ០ ដល់ ៥០

២. ប្រវត្តិ​វិទ្យា រយៈពេល​ ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៣. ភូមិ​វិទ្យា រយៈពេល​ ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៤. ភាសាបរទេស រយៈពេល​ ៦០នាទី ពិន្ទុពី ០ ដល់ ៥០

៥. គណិត​វិទ្យា រយៈពេល ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៦. សីលធម៌-ពលរដ្ឋវិទ្យា រយៈពេល​ ៩០នាទី ពិន្ទុពី ០ ដល់ ៧៥

៧. អក្សរសាស្រ្ត​ខ្មែរ រយៈពេល ១៥០នាទី ពិន្ទុពី ០ ដល់ ១២៥។

សូមបញ្ជាក់​ថា ​មុខវិជ្ជា​ភាសាបរទេស​ដែល​ជាវិញ្ញាសាតាមស្ម័គ្រ ត្រូវ​យក​ផលសងនៃ​ពិន្ទុ​ដែល​សិស្ស​ធ្វើបានដកនឹង​ ២៥៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;