តារា​កូន​កាត់​បរទេស​ ៨រូប កំពុង​អង្រួន​វិស័យ​សិល្បៈ​ខ្មែរ

  • 2019-07-04 04:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​មាន​តារា​សម្ដែង​​ ក៏ដូច​ជា​តារា​ចម្រៀង​ជា​ច្រើន​​​នាក់​ ​ដែល​មាន​ឈាមជ័រ​​​បរទេស ដោយ​អ្នក​ខ្លះ​កាត់​រហូត​ដល់​៣ ​សាសន៍​ក៏មាន។ ថ្ងៃ​នេះ​ ​​​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ ទៅ​ស្គាល់​តារា​ខ្មែរ​កាត់​បរទេស​ចំនួន​ ៨ រូប ដូច​ខាង​ក្រោម៖

១. កញ្ញា ម៉ៃយ៉ា​៖ ជា​តារា​សម្ដែង នាង​ជា​កូន​ខ្មែរ​កាត់​អាល្លឺម៉ង់ ដែល​ម្ដាយ​នាង​ជា​ជន​ជាតិ​ខ្មែរ ឪពុក​ជា​ជន​ជាតិ​អាល្លឺម៉ង់។

២. លោក Sullivan Eav ៖ ជា​តារា​សម្ដែង​​កូន​កាត់ ​ខ្មែរ​ អ៉ីតាលី។

៣. លោក សួន រ៉ានីរ៉ាស៊ីនី ៖ ជា​តារា​សម្ដែង​កូន​កាត់​​ខ្មែរ​រុស្ស៊ី ដែល​មាន​ម្ដាយ​ជា​ជនជាតិ​រុស្សី និង​ ឪពុក​ជា​ជន​ជា​តិ​ខ្មែរ។

៤. អ្នក​នាង ប៊ី រីយ៉ា ៖ ជា​តារា​សម្ដែងកូន​កាត់​​ខ្មែរ​ឥណ្ឌា។

៥. លោក ណាផាត់ជិន ដាវង្ស ហៅ ដែន សក្ដដា ៖ ជា​តារា​សម្ដែង​​ខ្មែរ​កាត់​ថៃ ដោយ​ម្ដាយ​​ជា​ជនជាតិ​ខ្មែរ ឪពុកជនជាតិ​ថៃ។

៦. លោក តាំង ហ័រណាម ហៅ ប៉ាវផ្លយ ៖ ជា​តារា​សម្ដែង​ និង​ចម្រៀង​ខ្មែរ​កាត់​ថៃ ដោយ​មាន​ឪពុក​ថៃ ម្ដាយ​​ខ្មែរ។

៧. កញ្ញា ហង្ស ម៉ានីតា៖ ជា​តារា​សម្ដែង​ និង​ម៉ូដែល​ កូន​កាត់​​ខ្មែរ​បារាំង ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជា​ជន​ជាតិ​បារាំង។

៨. Stella ៖ ជាតួសម្ដែង ដែល​មាន​ឪពុក​ជា​ជន​ជាតិ​ប៊ុលហ្គារី ​​និង​ម្ដាយ​ជា​ជនជាតិ​ខ្មែរ៕

អត្ថបទ៖ ស៊ុន ហួត

អត្ថបទថ្មី
;