សម្តេច ហ៊ុន សែន និយាយ​រឿង EBA ជាមួយ​អគ្គនាយក WTO

  • 2019-07-04 04:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​ជាមួយ​លោក Roberto Azevedo អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃទី៣ ខែ​កក្កដា ឆ្នាំ​២០១៩ សម្ដេច ហ៊ុន សែន បាន​លើក​ឡើង​អំពី​ស្តង់ដារ ២​ឬស្តង់ដា​៣ ក្នុងនោះគឺ​ការ​ត្រៀមដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ដោយ​សភាអឺរ៉ុប។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​បាន​បញ្ជាក់​ថា៖ «ទោះបី​យើង​ទទួល​បានEBA កម្ពុជា​ក៏មិន​អាច​ក្លាយជា​មាន​បាន​ដែរ ប៉ុន្តែ​បើបាត់​បង់ EBA ក៏កម្ពុជា​មិនស្លាប់​នោះដែរ។ ទោះជា​យ៉ាងណា​សម្ដេច​បន្តថា​កម្ពុជា​ត្រូវតែ​បន្ត​ពង្រឹង ពង្រីក​ទីផ្សារ​របស់​ខ្លួន ហើយ​សម្ដេច​ក៏បាន​គូសបញ្ជាក់ថា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅតែ​ជាដៃគូ​ល្អ​ជាមួយ​កម្ពុជា​ហើយ​កម្ពុជា​ក៏នៅតែ​ជាដៃគូល្អ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ»។

ក្នុង​ឱកាស​នេះ សម្ដេច​ ហ៊ុន សែន ក៏​បាន​លើកឡើង​អំពី​ការធ្វើ​សមាហរណកម្ម​របស់​កម្ពុជា ជាពិសេស​នៅក្នុង​ក្របខណ្ឌ​តំបន់​ និង​ពិភពលោក​ដោយ​សម្ដេចបាន​មាន​ប្រសាសន៍បន្ថែម​ថាមុន​នឹងយើង​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅឆ្នាំ​២០០៤ គឺកម្ពុជា​បាន​ចាប់ផ្ដើម​ការងារ​មួយចំនួន​រួចហើយ គឺ​កម្មវិធី​ជាច្រើន ដែល​កម្ពុជា​បាន​ត្រៀម​ក្នុង​ការធ្វើ​សមាហរណកម្ម។

ទន្ទឹមនេះ​សម្ដេច​ក៏បាន​មាន​ប្រសាសន៍​ផងដែរថា «យើង​នឹងព្យាយាម​កែ​លម្អ ដូច្នេះ​ហើយ​ក្នុងការ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​៧% មិនធម្មតា​នោះទេ​ជាពិសេស​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយនេះ សម្ដេច​ក៏បាន​គូសបញ្ជាក់​អំពី​ការធ្វើ​ពាណិជ្ជកម្ម ក៏​ដូចជា ការកែលម្អ​ពាណិជ្ជកម្ម​ជាពិសេស គឺការ​បន្ត​ធ្វើជាមួយ​ប្រទេស​ដទៃ​ទៀត»។

លោក Roberto Azevedo បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​ទទួលបាន​នូវ​កំណើន​សេដ្ឋកិច្ច និងការ​អភិវឌ្ឍ ​ជាពិសេស​កំណើន​សេដ្ឋកិច្ច​ដែលមាន ៧% ជារៀងរាល់ឆ្នាំ​ក្នុងរយៈពេល​​ ២០ឆ្នាំ​ចុងក្រោយ​នេះ ហើយជា​ពិសេស​ទៀត​នោះ លោក​អគ្គនាយក​បានគូសបញ្ជាក់​ថា អ្វីដែល​ពាក់ព័ន្ធនឹង​ការចូលរួម​របស់​កម្ពុជា គឺការ​ចូលរួម​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម ពហុភាគី ក្នុង​កម្រិត​អន្តរជាតិ។ កម្ពុជា​ទទួលបាន​ក្នុងក្របខណ្ឌ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម គឺ​កម្ពុជា​បាន​ទទួលដោយ ជោគជ័យ​ទ្វេដង​នៅក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​ដៃគូ និង​កម្មវិធី​ផ្សេងៗ នៅក្នុង​តំបន់​រួមទាំង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផងដែរ។

លោក​បាន​គូស​បញ្ជាក់​ផងដែរ​អំពីការ​ដែល​កម្ពុជា​ បាន​ជួយ​សម្រប​សម្រួល​ដល់ការ​វិនិយោគ​ និងការ​ចូលរួម​ដល់​ផ្នែក​អេឡិចត្រូនិច​ពាណិជ្ជកម្ម ហើយ​ពាក់ព័ន្ធ​ដល់​ផ្នែក​ផ្សេងទៀត​ដូចជា​បញ្ហាអង្ករ​ដែលកម្ពុជា​មានការបារម្ភ​នោះ លោក​ធ្លាប់​បាន​លើកអំពី​បញ្ហា​នេះ​ជាមួយ​នឹង​អង្គការ​សភាអឺរ៉ុប​រួចមក​ហើយ៕

អត្ថបទថ្មី
;