ក្រសួងមហាផ្ទៃ សម្រេច​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើសុំ​ជាជនបរទេសអន្តោប្រវេសន្ត

  • 2019-07-04 06:11:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បាន​សម្រេច​បញ្ចប់​ការ​ទទួល​ពាក្យ​ស្នើសុំ​ជាជន​បរទេស​អន្តោប្រវេសន្ត និង​បណ្ណ​ស្នាក់នៅ​អចិន្រ្តៃយ៍ ដែល​បាន​ចែង​កំណត់​ក្នុងប្រការ៣ នៃ​ប្រកាស​លេខ ៤៥០៤ ប្រ.ក ចុះ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៧ ស្តីពី​បែបបទ​នីតិ​វិធី ការ​ពិនិត្យ ការ​ចុះបញ្ជី​ទទួលស្គាល់​ជនបរទេស​អន្តោប្រវេសន្ត​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៩​តទៅ។ នេះបើយោងតាមប្រកាស​ចុះ​ហត្ថលេខាដោយ​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;